យោងតាមផេក On The Red Carpet តារាសម្ដែងហូលីវូដជួរមុខ Angelina Jolie បានថតរូបជាមួយនឹងហ្វូងសត្វឃ្មុំ បង្ហាញពីភាពស្រស់ស្អាតនិងសារៈប្រយោជន៍របស់សត្វនេះនៅក្នុងបរិស្ថានរស់នៅរបស់មនុស្សដើម្បីអបអរទិវាឃ្មុំពិភពលោក។

ខណៈផេករបស់តួឯកស្រីពីភាពយន្ត «For Those Who Wish Me Dead» ដែលមានឈ្មោះថា Angelina Jolie / Angie ក៏បានបញ្ជាក់ដែរថា អ្នកស្រីបានធ្វើកិច្ចការងារនេះជាមួយនឹងអង្គការ UNESCO និង Guerlain ទៅលើគ្រោងការមួយគឹស្ត្រីដើម្បីសត្វឃ្មុំ ដែលនឹងកសាងសំបុកឃ្មុំចំនួន២៥០០ និងផ្ទុកសត្វឃ្មុំឱ្យបាន ១២៥លានក្បាលត្រឹមឆ្នាំ ២០២៥ ខណៈគ្រោងការនេះបានបង្វឹក និង គាំទ្រស្ត្រី ៥០នាក់ឱ្យក្លាយជាអ្នកចិញ្ចឹមមើលថែឃ្មុំដោយខ្លួនឯងទៀតផង។

សូមទស្សនាវីដេអូថតរូបរបស់ Angelina Jolie និង ហ្វូងឃ្មុំ ខាងក្រោមនេះ៖
