ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្នុង​លីគ​ទី២ ទទួលបាន១ពិន្ទុក្នុងជំនួបស្មើ ១-១ ជាមួយ​ក្រុម​លីគ​កំពូល​កម្ពុជា ណាហ្គាវើលដ៍ ក្នុងពានរង្វាន់ខេមបូឌានលីគខាប់ ២០២២ (Cambodian League Cup 2022) សប្តាហ៍ទី១ នៅកីឡដ្ឋាន អេ.អុី.យូ ស្ពតផាក នាថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ កន្លង​ទៅ។

១គ្រាប់របស់ ISI ដង្កោសែនជ័យ រកបានកីឡាករពាក់អាវលេខ១១ កូរណៃ អាន់សារី នៅនាទី២៨ ខណ:គ្រាប់បាល់តាមស្មើរបស់ណាហ្គាវើលដ៍ រកបានកីឡាករពាក់អាវលេខ៣ ឆៃ រ័ត្នសេរី នៅនាទី៤៥+២។

លុះឈានដល់វគ្គទី២រឿងរ៉ាវគួរឲ្យភ្ងាក់ផ្អើលនោះគឺ ប្រធានក្លិប ISI ដង្កោសែនជ័យ លោក កាំង​ សេន ពាក់អាវលេខ៩ លេងតំណែងជាខ្សែប្រយុទ្ធ ប្តូរចូលជំនួសវិញដោយកីឡាករពាក់អាវលេខ១១ កូរណៃ អាន់សារី ម្ចាស់គ្រាប់បាល់ទី១ នៅនាទី៨០៕

សម្រាប់​តារាង​ចំណាត់ថ្នាក់ Cambodian League Cup 2022 ​បណ្តោះអាសន្ន សូម​ចុះ​មើល​នៅទីនេះ…

ខាង​ក្រោម​ជា​វីដេអូ ដែល​ផ្សាយផ្ទាល់​លើ Page Cambodian Premier League ពី​ការ​ដោះដូរ​ប្រធាន​ក្លិប​ISI ចូល​ប្រកួត៖

Share.