នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ អ្នកគាំទ្រវៀតណាម រាប់ពាន់នាក់សម្រុកទៅតម្រង់ជួរគ្នា ដើម្បីអង្គុយរង់ចាំទិញសបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំ នៃព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១។

យោងតាមការចុះផ្សាយរបស់ ASEAN FOOTBALL បានឲ្យដឹងថាសំបុត្រគ្រោងនឹងដាក់លក់នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ខណៈសំបុត្រដាក់លក់តាមរយ:អនឡាញត្រូវបានអ្នកគាំទ្រទិញអស់គ្មានសល់។

ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ស្ថិតនៅពូល A ជាមួយក្រុមឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និង ទីម័រខាងកើត។

សម្រាប់​ប្រកួត​បើក​ឆាក​​មាន៖
ពូល A ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២២
-ហ្វីលីពីន ប៉ះ ទីម័រខាងកើត
-វៀតណាម ប៉ះ ឥណ្ឌូណេស៊ី៕

Share.