កូរ៉េ – តារា​សម្ដែង​ Heo Sung Tae ស្រាប់​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត​រហូត​បង្ខំចិត្ត​លុប​ចោល​ការ​ថត​ដោយ​សារ​តែ​ក្រោយ​ថត​រឿង​ «Squid Game» ចប់​។

តារា​សម្ដែង​ Heo Sung Tae បាន​ចែក​រំលែក​​វិបត្តិ​ផ្ទាល់​ខ្លួន​ថា​លោក​ស្រាប់​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត​មិន​នឹង​ន​ក្រោយ​ថត​រឿង​ «Squid Game»។ កាល​ពី​ពេល​ថ្មីៗ​នេះ​ Heo Sung Tae បាន​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​សារ​ព័ត៌​មាន​ផ្សព្វផ្សាយ​រឿង​ភាគ​ថ្មី​ «Bloody Heart»។

នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​លោក​ត្រូវ​បាន​អ្នក​កាសែត​សួរ​ពី​ភាព​ស័ក្តិសម​គ្នា​ជាឪពុក​និង​កូន​ស្រី​រវាង​លោក​និង​តារា​សម្ដែង​ Choi Ri ដែល​សម្ដែង​ជា​តួ​កូន​របស់​លោក​។ Heo Sung Tae បាន​ឆ្លើយ​តប​ថា​ក្រោយ​ថត​រឿង​ «Squid Game» ថា «ខ្ញុំ​មាន​បញ្ហា​ពិបាក​ចូល​ក្នុង​សង្គម​ ហើយ​ព្រោះ​តែ​បញ្ហា​នេះ​ ការ​ថត​របស់​ខ្ញុំ​ជាមួយ​នឹង​ Choi Ri ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​។ នោះ​គឺជា​ឈុតឆាក​ដំបូង​ដែល​ពួក​យើង​ថត​ជាមួយ​នឹង​គ្នា​។» លោក​បន្ត​ទៀត​ថា​ «ខ្ញុំ​ពិត​ជា​មិន​អាច​លេង​បាន​ល្អ​ ខ្ញុំ​មាន​អារម្មណ៍​ពិបាកចិត្ត​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ខុស​ឆ្គង​ចំពោះ​ Choi Ri ខ្លាំង​ដូច​គ្នា​»

Heo Sung Tae បាន​ប្រាប់​វិធី​សាស្ត្រ​ដែល​លោក​បាន​យក​ឈ្នះ​បញ្ហា​ ហើយ​អាច​ត្រលប់​មក​ក្រោក​ឈរ​ម្ដង​ទៀត​។ តារា​រូប​នេះ​បាន​និយាយ​ថា​ «រឿង​នេះ​គឺជា​រឿង​ថ៏​លំបាក​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប​ ខ្ញុំ​ឆ្លង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​អាច​ឆ្លង​កាត់​រឿង​នេះ​បាន​។ ខ្ញុំ​បាន​និយាយ​ជា​អ្នក​ដឹក​ ហើយ​នាង​បាន​ផ្ដល់​ដំបូន្មាន​ដ៏​ល្អ​និង​សាច់​រឿង​លម្អិត​បន្ថែម​។ ការ​ណែនាំ​របស់​នាង​បាន​ជួយ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​។ ក្រោយ​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​អាច​រីករាយ​នឹង​ជីវិត​ការ​ងារ​ឡើងវិញ​»

«Squid Game» គឺជា​ភាពយន្ត​ភាគ​ស៊េរី​ Korea បញ្ចាំង​នៅ​លើ​ Platform Netflix ដែល​និយាយ​ពី​ក្រុម​មនុស្ស​​ក្រុម​ជា​អ្នក​ជាប់​បំណុល​ ហើយ​នាំ​គ្នា​ចុះ​ឈ្មោះ​ចូលលេង​ដើម្បី​ឈ្នះ​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដោយ​មាន​ជីវិត​គឺជា​ដើម​ទុន​។ នៅ​រឿង​នេះ​ Heo Sung Tae សម្ដែង​ជា​តួអង្គ​មេបងធំ​សង្គ​ម​ងងឹត​ឈ្មោះ​ Jang Deok Su៕



Share.