ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា Metfone Cambodian League 2021ក្នុងសប្ដាហ៍ទី៣ ចុងសប្ដាហ៍សុទ្ធតែប្រកួតជក់ចិត្តទាំង៥គូ នៅលើទីលាន៥ផ្សេងគ្នា ក្នុងនោះនៅថ្ងៃសៅរ៍ មានកាលវិភាគប្រកួត៣គូ និងនៅថ្ងៃអាទិត្យ មានកម្មវិធីប្រកួត២គូ។

ក្រុមដែលសម្រាកចំណែកក្រុមដែលត្រូវសម្រាកមាន TIFFY Army FC, អគ្គីសនីកម្ពុជា និងក្រុមអាស៊ីអឺរ៉ុប។
រឿងដែលកាន់តែពិសេសនោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានជ្រើសរើសយកទីលានកីឡដ្ឋាន 7NG ធ្វើជាទីលានប្រកួត ខណៈកន្លងមកខ្ចីទីលានគេប្រើប្រាស់បណ្ដោះអាសន្ន។
