នេះចាត់ទុកជារឿងដ៏សែនរំភើបរីករាយមួយសម្រាប់តារាចម្រៀង Rapper វ័យក្មេងដែលបទចម្រៀងរបស់គេនៅតែមានការពេញនិយមនិងនៅតែមានអ្នក Stream និង ទស្សនារហូតឡើងដល់ 50M ហើយដើម្បីថ្លែងអំណរគុណចំពោះអ្នកគាំទ្រ វណ្ណដា បានបង្ហោះសំណេរលើផេកផ្លូវការរបស់ខ្លួន។

នៅក្នុងសំណេរថ្លែងអំណរគុណដែលម្ចាស់បទ «Time To Rise» បង្ហោះដើម្បីជាសារថ្លែងអំណរគុណដល់អ្នកគាំទ្រដែលជាចំណែកមួយដ៏ធំធ្វើឱ្យបទចម្រៀងរបស់ខ្លួនមានចំនួន Views បានគ្រប់ 50M ប្រកបដោយអត្ថន័យនិងខ្លឹមសារយ៉ាងដូច្នេះ ៖
«អ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំពិបាកនឹងរកអ្វីមកនិយាយទៀតហើយ ពិតជាមិនគួរឲ្យជឿដែលយើងអាចទៅដល់គោលដៅដ៏ធំមួយនេះក្នុងរយៈពេលខ្លី។ ខ្ញុំធ្លាប់និយាយហើយប៉ុន្តែ ខ្ញុំនឹងនិយាយចេញពីចិត្ដម្ដងទៀតគឺ សូមអរគុណអ្នកទាំងអស់សម្រាប់ការស្រឡាញ់និងការគាំទ្រ។ We’re all made this happen! ដោយក្ដីស្រលាញ់ វណ្ណដា »
Y’all got me speechless again, I can’t believe this such a milestone in such a short time like this. I’ve said it but I will say it again thank you all for the love and support. We’re all made this happen! Love, VannDa Artwork by Juvie Lin
