កីឡា​ការិនី​តេក្វាន់ដូ​ខ្មែរ-អាមេរិក Cassie Tubbs ត្រូវ​ជួប​​កីឡា​ការិនី​Zoya Sabir របស់​ប្រទេស​ប៉ាគីស្ថាន វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​Tokyo 2020 Olympic Gamesដែល​ធ្វើ​ឡើង​នៅ​​ទីក្រុង Amman ប្រទេស​ហ្សកដានី ក្នុង​ព្រឹត្តិការណ៍ «Asian Qualification Tournament» នៅ​ថ្ងៃ​សៅរ៍ ទី២២ ខែ​ឧសភា ឆ្នាំ​២០២១ នេះ។

កីឡា​ការិនី​តេក្វាន់ដូ​ខ្មែរ-អាមេរិក Cassie Tubbs

ភាគី​កម្ពុជា បាន​បញ្ជូន​អត្តពលិក​២រូប​ទៅ​ចូលរួម​ប្រកួត ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ។ ចំពោះ​​កីឡាករ វ៉ា មិថុនា ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​នេះ ដោយ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​របស់​កីឡា​ការិនី Cassie Tubbs ​ម្ដង។

អត្ថបទពាក់ព័ន្ធ៖សោកស្ដាយ! កីឡាករ​តេក្វាន់ដូ វ៉ា មិថុនា ធ្លាក់​ចេញ​ពី​ជម្រុះ​អូឡាំពិក

ប្រកួត​ក្នុង​វិញ្ញាសារ​-៥៧គីឡូក្រាម កីឡា​ការិនី​មក​ពី​១៤​ប្រទេស​ចូលរួមប្រកួត​ជម្រុះ​បឋម ​ដោយ​ក្នុង​នោះ​ក្រៅពី​​កីឡាករ Zoya Sabir (ប៉ាគីស្ថាន) ជួប​ Cassie Tubbs (កម្ពុជា) មាន​៥គូ​ទៀត​ដូចជា៖
-Law Sin Yi (ហុងកុង) ប៉ះ​ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ប៉ះ​ Layan Jaber (ប៉ាឡេស្ទីន)
-Pauline Lopez (ហ្វីលីពីន ) ប៉ះ Aya Al-Jarayhe (ស៊ីរី)
-Dunya Abutaleb (កាហ្សាស្ថាន) ប៉ះ Laetitia Aoun (លីប៉ង់)
-Trần Thị Ánh Tuyết (វៀតណាម) ប៉ះ Jennifer Lay (ទីម័រខាងកើត)

ចំណែក​កីឡា​ការិនី​ Phannapa Harnsujin (ថៃ) និង​កីឡា​ការិនី Lo Chia-ling (តៃវ៉ាន់) ឡើង​ទៅ​ឈរ​ចាំ​នៅ​វគ្គ​៨ក្រុម​ចុងក្រោយ​មុន៕

Telegram-Troryorng
Share.