អ្នក​នាង​ ខាត់ សុឃីម​ ​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​បទ​ចម្រៀង​ «អូន​លែង​ប្ដី​ហើយ​» នៅតែ​មាន​ការ​គាំទ្រ​​ច្រើន​ពី​សាធារណជន​ ជា​ពិសេស​នៅ​ក្នុង​ពិធីមង្គលការ​មួយ​ដល់​ថ្នាក់​បងស្រី​កូន​ក្រមុំ​សំណូម​ពរ​និង​ឡើង​ច្រៀង​បទ​នេះ​ជាមួយ​នឹង​អ្នក​នាង​ ខាត់ សុឃីម ថែម​ទៀត​។

«អូន​លែង​ប្ដី​ហើយ​ អូន​លែង​ប្ដី​ហើយ​ លែងដាច់ លែង​ដាច់​ ឥឡូវ​កំពុង​បែកសាច់…» នេះ​គឺជា​ឃ្លា​ដ៏​ពេញ​និយម​និង​លាន់​ឮរងំ​ចេញ​ពី​គ្រប់​ផ្ទះ​នា​រដូវ​កាល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​។ យ៉ាង​ណា​មិញ​បទ​ចម្រៀង​​​ថ្មី​របស់​អ្នក​នាង​ ខាត់ សុឃីម​ មួយ​នេះ​នៅ​តែ​ល្បីល្បាញ​ ហើយ​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់សាធារណជន​​​រហូត​មក​តួ​យ៉ាង​ដូច​ជា​កាល​ពីពេល​ថ្មីៗ​នេះ​ ក្រុម​តន្ត្រី​សម័យ​អ្នក​នាង​ ខាត់ សុឃីម​ ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ច្រៀង​ក្នុង​ពិធី​មង្គលការ​មួយ​ ហើយ​បងស្រី​កូន​ក្រមុំ​បាន​សំណូម​ពរ​ឱ្យ​អ្នក​នាង​បកស្រាយ​បទ​ចម្រៀង​នេះ​ ប៉ុន្តេ​មិន​អស់​ចិត្ត​សាមី​ខ្លួន​ដែល​ត្រូវ​ជា​បងស្រី​កូន​ក្រមុំ​បាន​ឡើង​លើ​ឆាក​បកស្រាយ​បទ​ចម្រៀង​នេះ​ជាមួយ​នឹង​គ្នា​ផង​ដែរ។ សំខាន់​ជាង​នោះ​អ្នក​នាង​ ខាត់ សុឃីម​ ថែម​ទាំង​សរសើរ​បងស្រី​កូន​ក្រមុំ​ថា​ច្រៀង​ពីរោះ​ជា​ង​ខ្លួន​ជា​ម្ចាស់​ដើម​ថែម​ទៀត​។

យោង​តាម​ការ​រៀបរាប់​​របស់​ម្ចាស់​បទ​ បាន​ឱ្យ​ដឹងថា​ «បងស្រី​កូន​ក្រមុំ​ សំនូមពរ​ មិន​អស់​ចិត្ត​ សុំ​ច្រៀង​ជាមួយ​ អ្នក​នាង​ ខាត់ សុឃីម​ បាន​ព្រម​ អូន​លែង​ប្ដី​ហើយ​ កាត់​ព្រឹក​»

ក្រោយ​អ្នក​នាង​ ខាត់ សុឃីម​ បង្ហោះ​វីដេអូ​ច្រៀង​ជាមួយ​នឹង​បងស្រី​កូន​ក្រមុំ​បាន​ត្រឹម​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ ស្រាប់​តែ​វីដេអូ​បទ​ចម្រៀង​នេះ​មាន​ការ​ចុច​ Like រហូត​ជាង​ ២K និង​ចំនួន​ទស្សនា​ជាង​២០K បាត់​ទៅ​ហើយ​។

សូមទស្សនា​បទ​ចម្រៀង​ «អូនលែងប្ដីហើយ» ខាងក្រោម៖

Share.