មហាជនបានចាប់អារម្មណ៍ហើយថា តារាសម្ដែងស្រីស្អាត ស៊ិន យូប៊ីន និងដៃគូប្រុសសង្ហា ខាត់ វ៉ៃហាំង កំពុងតែបង្ហាញចំណងដៃថ្មីរួមគ្នាក្នុងរឿង «លួចស្នេហ៍គូរដណ្ដឹង» ដែលដំណើរការថតបានច្រើនហើយ និងគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN។

យ៉ាងណាមិញ គូស្នេហ៍គូសម្ដែងមួយគូ បានបង្ហោះរូបភាពស្និទស្នាលផ្អែមល្ហែមដាក់គ្នាជារឿយៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតធ្វើឱ្យហ្វេនសង្ស័យថា តើជាការប្រម៉ូតរឿងថ្មី ឬក៏ជិតមានដំណឹងពិសេសអ្វីឱ្យត្រេកអរ។

មែនទែនទៅ យូប៊ីន-វ៉ៃហាំង សព្វថ្ងៃនេះកាន់តែធ្វើឱ្យហ្វេនមើលឃើញថា អ្នកទាំងពីរកាន់រឹតចំណងស្នេហ៍ឱ្យកាន់តែល្អូកល្អិនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះអ្នកទាំងពីរកាន់តែសម្ញែងឱ្យឃើញពីសកម្មភាពដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមយ៉ាងមានក្ដីសុខនៅលើទឹកដីសមុទ្រ កោះស្ដេច ក្នុងខេត្តកោះកុង។ រូបថតស្វីតៗរបស់អ្នកទាំងពីរ ហាក់ដូចជាប្រាប់អំពីតម្រុយឱ្យហ្វេនដឹងថា ប្រហែលជាជិតមានដំណឹងល្អឆាប់ៗហើយមើលទៅ។

គួរដឹងបន្ថែមថា តារាសម្តែង និងជាដៃគូស្និទ្ធស្នាលលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានខកខានបញ្ចេញស្នាដៃភាពយន្តជាមួយគ្នាអស់មួយរយៈមកហើយ ដោយត្រូវបំបែកឱ្យសម្តែងរឿងខ្នាតធំផ្សេងគ្នា ដើម្បីជាចំណីចក្ខុប្លែកសម្រាប់ហ្វេនអ្នកគាំទ្ររឿងខ្មែរ។ ការវិលមកចាប់ដៃគូគ្នាវិញយ៉ាងល្អូកល្អើនម្ដងនេះ យូប៊ីន-វ៉ៃហាំង ពិតជាបានធ្វើឱ្យហ្វេនញញឹមបិទមាត់មិនជិតទេ ហើយជាពិសេសសាមីខ្លួនទាំងពីរ ក៏ដូចជាត្រេកអរនឹងសម្ញែងហ្វេនដូចគ្នា។

ចុះប្រិយមិត្តកំពុងអានវិញ ដាក់ពិន្ទុរបែបណាដែរ ចំពោះសកម្មភាពរបស់ស្រីស្អាត ស៊ិន យូប៊ីន និងប្រុសសង្ហា ខាត់ វ៉ៃហាំង?

Share.