នេះ​គឺជា​រឿង​មួយ​ដែល​ត្រូវ​តែ​ចែក​រំលែក​និង​ផ្សព្វផ្សាយ​ជា​ដំណឹង​ជា​ចាំ​បាច់​បំផុត​ ដើម្បីលើក​ទឹក​ចិត្ត​ដល់​អ្នក​ធ្វើ​អំពើ​ល្អ​។ ម្ចាស់​ជ័យ​លាភី​ Miss Universe ងិន ម៉ារ៉ាឌី និង​រង​លំដាបទីមួយ​ ឆន ស្រីណេត បាន​ចូលរួម​ជាមួយអង្គការ​​​ Habitat for Humanity Cambodia ដែល​មាន​ឈ្មោះ​ថា​​​ Habitat Young Leaders Build 2022 ​សាងសង់​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​​ ​នៅ​សង្កាត់​ខ្មួញ​​ ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

ព្រឹត្តិការណ៍​សាងសង់​លំនៅ​ដ្ឋាន​នេះ​បាន​រៀបចំ​ឡើង​កាល​ពីពេល​ថ្មីៗ​នេះ​ដោយ​ក្នុង​​ឱកាស​នៃ​កិច្ច​សហការ​គ្នា​រវាង​ស្រីស្អាត​ និង​ក្រុម​តារាម៉ូដែល​ CIM ក៏​ដូច​ជា​អង្គ​ការ​ Habitat for Humanity Cambodia បាន​មាន​សកម្ម​ភាព​សំខាន់​ដូច​ជា​៖

-សាងសង់ផ្ទះថ្មីចំនួន៣
-ធ្វេីការលាបពណ៌ទាំង៣ផ្ទះ
-ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​អនាម័យ និង​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​កុមារ​ប្រមាណ ២០០​នាក់ នៅ​សាលា​បឋម​សិក្សា សែនសុខ។

ទង្វើ​ដ៏​គួរ​ឱ្យ​សរសើរ​នេះ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ ចូលមក​អរគុណ​និង​កោត​សរសើរ​ចំពោះ​ការ​លះបង់​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និង​ពេលវេលា​ចូលរួម​ជួយ​ការងារ​សហគមន៍ដើម្បី​ប្រយោជន៍​រួម​​យ៉ាង​ដូច្នេះ​៕

ទស្សនា​​វីដេអូ​សកម្មភាព​កញ្ញា ម៉ារ៉ាឌី និង​កញ្ញា ស្រីណេត ខាង​ក្រោម៖

Share.