លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយ អេស អាយ ដង្កោសែនជ័យអេហ្វស៊ី បានលើកឡើងមុនជំនួបជាមួយគិរីវង់សុខសែនជ័យនៅចុងសប្ដាហ៍នេះថា៖«ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយពេលបានប្រកួតជាមួយក្រុមខ្លាំងៗមកពីលីគកំពូលកម្ពុជាម្តងៗ ជាពិសេសនៅក្នុងពូល A យើងនេះមានក្រុមខ្លាំងៗជាច្រើនដូចជា ណាហ្គាវើលដ៏ គិរីវង់សុខសែនជ័យ និងកោះកុងអេហ្វស៊ី»។

លោក សៀក សុវណ្ណ បន្តទៀតថា៖«ដោយឡែកនៅក្នុងការប្រកួតទីមួយ របស់គិរីវង់សុខសែនជ័យខាងគាត់ធ្វើបានល្អ ណាស់ដោយអាចយកឈ្នះកោះកុងអេហ្វស៊ីបានរហូតទៅដល់លទ្ធផល៥ទល់​២ ចឹងខ្ញុំគិតថាការប្រកួតបន្ទាប់របស់យើងជាមួយក្រុមគាត់ក៏ជាការប្រកួតដ៏តឹងតែងមួយផងដែរនៅចុងសប្តាហ៍នេះ សម្រាប់ក្រុមរបស់យើងវិញ។ ពួកយើងបានត្រៀមរៀបចំរួចរាល់ហើយ នៅការហ្វឹកហាត់ផ្សេងៗ ហើយសង្ឃឹមថាក្រុមរបស់យើងនឹងទទួលបានលទ្ធផលល្អនៅ ចុងសប្ដាហ៍នេះ»។

ជាទីបញ្ចប់ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានជួយគាំទ្រ ក្រុមរបស់យើងនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមផ្សេងៗ ក៏ដូចជាអ្នកគាំទ្រ ដែលបានអញ្ជើញចូលរូមទស្សនាការប្រកួតផ្ទាល់កន្លងមក ហើយខ្ញុំសង្ឃឹម ថាពួកគាត់នឹងចូលរួមអោយបានច្រើនកុះករបន្ដទៀត ដើម្បីជាកម្លាំងចិត្ដដល់ពួកយើងនិងធ្វើអោយការប្រកួតមានភាពទាក់ទាញបានមួយកំរិតទៀត សូមអរគុណ»៕

Share.