នាព្រឹកថ្ងៃសុក្រ ទី ៦ ខែ ឧសភា ឆ្នាំ ២០២២នេះ លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត តាមរយៈក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia បានដឹកនាំក្រុមការងារបច្ចេកទេស ជួបសំណេះសំណាល​ជាមួយនឹងតំណាង​របស់​ក្លិបបាល់ទាត់ Tottenham Hotspur នៅកីឡដ្ឋាន​ខេមបូឌាអ៊ែវ៉េ ។

កញ្ញា Shannon Moloney ជាគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍អន្តរជាតិ និងលោកគ្រូ Jorome Baker គ្រូបង្វឹកបាល់ទាត់សកល របស់ក្រុមបាល់ទាត់ SPURS បានចែករំលែកនូវ​ចំណេះដឹងអំពីការងារគ្រូបង្វឹក, អាហាររូបត្ថម្ភ និងចំណុចជាច្រើនថែមទៀត។

លោកអគ្គលេខាធិការ បែ មករា បាននិយាយថា៖«កិច្ចប្រជុំនេះគឺមាន​សារៈសំខាន់​ណាស់សម្រាប់ពួកយើង ក៏ដូចជាការបង្ហាញឱ្យពួកគេ​បាន​ដឹងអំពីផែនការ និងសកម្មភាពការងារ​របស់​បឹងកេត ពីថ្នាលយុវជន ដល់​ក្រុមធំ ”ជាចុងក្រោយលោក សង្ឃឹមថា នៅថ្ងៃអនាគត គឺនឹងមានអ្វីថ្មី ហើយប្លែក និងច្រើនជាងនេះថែមទៀត ដែលយើងអាចធ្វើការជាមួយគ្នាបន្ថែមទៀត​»៕

Share.