អាមេរិក – ភាពយន្ត «The Northman» បាមប្រើប្រាស់បច្ចេកវិទ្យាសាស្ត្រកុំព្យួទ័រក្រាហ្វិកដើម្បីពង្រីកប្រដាប់ភេទក្នុងឈុតឆាកតួអង្គប្រយុទ្ធគ្នាដើម្បីឲ្យរូបភាពដែលចេញមកមានលក្ខណៈស័ក្តិសមឥតខ្ចោះ។

យោងតាមការប្រាប់ពីអ្នកដឹក Robert Eggers បានឲ្យដឹងថាស្នាដៃថ្មីចុងក្រោយរបស់លោកបានប្រើប្រាស់ CG ដើម្បី​ពង្រីក​ប្រដាប់​ភេទ​បុរស​នៅ​ក្នុង​ឆាក​ប្រយុទ្ធ​គ្នា​រវាង​តួអង្គ​ Alexander Skarsgård និង​ Claes Bang ដោយ​ហេតុផល​​ថា​ការ​ពារ​ការ​របួស​អវយវៈសំខាន់​ៗ។

អ្នក​ដឹកនាំ​បាន​​និយាយ​ផល​​លំបាក​ផ្សេងៗ​ក្នុង​ពេល​ថតភាព​យន្ត​នេះ​ និង​ព្រម​ទទួល​ស្គាល់​ថា​ឈុតឆាក​ខ្លះ​ត្រូវ​ពឹង​ផ្អែក​លើ​ CG ឱ្យ​ជួយ​ដូចជា​ឈុត​ឆាក​​ប្រយុទ្ធ​កាប់​ដាវ​អាក្រាត​កាយ​ អ្នក​សម្ដែង​ត្រូវ​ស្លៀក​តែ​ខោ​ទ្រនាប់​ប៉ុណ្ណោះ​។

«យើង​ចាំ​បាច់​ត្រូវ​ប្រើ​​ប្រាស់​ CG ដើម្បី​បន្ថែម​ចំណុច​ខ្លះ​ចូលទៅ​ក្នុង​នោះ​ ព្រោះ​ពួក​គេ​ត្រូវ​ស្លៀក​តែ​ខោ​ស្លីប​ដូច្នេះ​គ្មាន​អ្នក​ណា​ចង់​ឱ្យ​ប្រដាប់​ភេទ​ខ្លួន​ឯង​ត្រូវ​គេ​កាប់​ដាច់​នោះ​ទេ​។ យើង​ចាំ​បាច់​ត្រូវ​ប្រើប្រាស់​ CG ដើម្បី​ពង្រីក​ប្រដាប់​ភេទ​របស់​តួ​សម្ដែង​ទៅ​ក្នុង​ឈុត​ឆាក​មួយ​ចំនួន​ ដើម្បី​កុំ​ឱ្យ​តួ​សម្ដែង​មើល​ទៅ​ដូច​ជា​តុក្កតា​ពេក​ ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​វា​ចេញ​មក​ដូច​ពិត​ៗ​ ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​រូបភាព​ Scan របស់​ពេញ​មួយ​តួ​ខ្លួន​របស់​ Alex នៅ​កន្លែង​ណា​មួយ​ជាក់ជា​មិន​ខាន​។»

ដូច្នេះ​ហើយ​សម្រាប់​អ្នក​ទស្សនា​ភាពយន្ត​ «The Northman» រួចហើយ​ប្រសិន​បើ​មើល​ឃើញ​ប្រដាប់ភេទ​របស់​ Alexander នៅ​ក្នុង​ឈុត​ឆាក​កាប់​ដាវ​នោះ​ សូម​កុំ​យល់​ច្រឡំ​ថា​ជា​របសើ​ពិត តែ​ជា​របស់​សិប្បនិម្មិត​បង្កើត​ដោយ​បច្ចេក​ទេស​ CG ប៉ុណ្ណោះ​៕

ที่มา: THR, BBC, Hollywoodreporter

Share.