អ្នកទាំងអស់គ្នានៅចាំតារាសម្ដែងឯកប្រុសក្នុងរឿង « Jailbreak » ឬ «ការពារឧក្រិដ្ឋជន» ដែរទេ? គឺលោក ហ្សង់ប៉ូល លី (Jean Paul Ly) ដែលជាតារាសម្ដែងមានឈាមជ័រជាកូនខ្មែរសញ្ជាតិបារាំង ដោយលោកបានចូលរួមសម្ដែងក្នុងភាពយន្ត Doctor Strange ជំនួសឲ្យតារាសម្តែង Benedict Wong។

តាមរយៈបណ្ដាញសង្គមបានបញ្ជាក់ថា លោក ហ្សង់ប៉ូល លី បានសម្ដែងជាតួ Stunt Double ឱ្យតួអង្គ Wong ក្នុងភាពយន្ត “Doctor Strange in the Multiverse of Madness”។ មែនទែនទៅ នេះមិនមែនជាលើកដំបូងទេដែលតារាប្រុសរូបនេះបានបញ្ចេញក្បាច់គុណនៅ Marvel Studios ។

លោក Jean-Paul Ly បានចូលរួមជា Stunt Team តាំងពីរឿង Doctor Strange ឆ្នាំ 2016 មកម៉្លេះ នៅពេលនោះលោកក៏សម្ដែងក្នុងរឿងនោះដែរ។ ហើយថ្មីៗនេះ តារាប្រុសរូបនេះក៏ទើបបញ្ចេញស្នាដៃក្នុងរឿង The Batman របស់ DC ដែលបច្ចុប្បន្ននេះផ្ទេរឱ្យ Marvel Studios វិញម្ដងហើយ។ អ្នកគាំទ្រទាំងអស់នឹងបានទស្សនាស្នាដៃថ្មីរបស់លោកក្នុងរឿង DC មួយទៀតក្នុង “Aquaman and the Lost Kingdom” នាឆ្នាំក្រោយ ។

ប្រភព៖ Film Nerd

Share.