ភ្នំពេញ ៖  រថយន្ត ស៊េរីទំនើបពីរ គ្រឿង បុកគ្នា ពេញទំហឹងនិងបណ្តាល ឲ្យ រថយន្ត មួយ គ្រឿង ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់  ថ្ងៃ ច័ន្ទ ទី ០៩ ខែ ឧសភា ឆ្នាំ ២០២២ ត្រង់ ចំណុច ស្តុប ក្បែរ បុរីអង្គរភ្នំពេញ  តាមបណ្ដោយ ផ្លូវ បុរីអង្គរភ្នំពេញ កែងនិងផ្លូវ ១៨០០  ក្នុងសង្កាត់ ទួល សង្កែ ទី ២  ខណ្ឌ ឬស្សីកែវ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត មួយ គ្រឿង ម៉ាក  តូយ៉ូតា រ៉ូស  ពណ៌ស  ពាក់ស្លាកលេខ  ភ្នំពេញ 2BS-0126 តាមបណ្ដោយ ផ្លូវ បុរីអង្គរភ្នំពេញទិសដៅលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។ ស្របពេល នោះដែរ ក៏ស្រាប់ តែ មាន រថយន្ត មួយ គ្រឿង ទៀត ម៉ាក  ឡង់គ្រីស័រ  ពណ៌ទឹកប្រាក់  ពាក់ ស្លាកលេខ  ភ្នំពេញ 2Q-2168បើកបរដោយ បុរស ពីរនាក់ និងស្ត្រីម្នាក់  តាមបណ្ដោយ ផ្លូវ ១៨០០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុច កើតហេតុ  រថយន្ត ទាំង ពីរ គ្រឿង ក៏ បាន បុក គ្នា ពេញទំហឹង បណ្តាល ឲ្យ រថយន្ត ឡង់គ្រីស័រ មិន ទាន់ អស់ ល្បឿន ក៏ជ្រុលទៅធ្លាក់ចូល ប្រឡាយ ទឹក ស្អុយ  បណ្តាល ឲ្យ អ្នកបើកបរនិងអ្នករួមដំណើរទាំង បី នាក់ រងរបួស ស្រាល ។ ចំណែក ឯ រថយន្ត តូយ៉ូតា រ៉ូស រង ការ ខូចខាត ផ្នែក ខាង មុខ យ៉ាង ដំណំ ។ បន្ទាប់ មក ក៏មាន សមត្ថកិច្ច មូលដ្ឋាន និង រថយន្ត សង្គ្រោះ របស់ គ្លីនិក ឯកជនមួយបាន មកដឹក យក ជនរងគ្រោះទាំងបីនាក់ទៅ សង្គ្រោះ ភ្លាមៗ ។

ក្រោយ ពេល កើតហេតុ រថយន្ត ទាំង ពីរ គ្រឿង ក៏ ត្រូវ បាន សមត្ថកិច្ច ជំនាញ វាស់វែង ស្ទូច យក ទៅ រក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវ ច្បាប់ នៅពេល ក្រោយ ជា បន្ត ទៀត ៕

អត្ថបទ៖លី សុភ័ស្ត

Share.