ភាគច្រើន​នៅ​ក្នុង​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការ​អ្វី​ថ្មី​មិន​ថា​ក្រុមហ៊ុន​ អគារ​ពាណិជ្ជកម្ម​ តែងតែ​មាន​នារី​រូប​ស្រស់​ពីរ​រូប​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ឈរ​ចាំ​កាន់​ខ្សែ​បូរ​សង​ខាង​ ដើម្បី​រង់ចាំ​ឱ្យ​គណៈអធិបតី​ជា​អ្នក​កាត់​ខ្សែ​បូរ​។ ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្វី​ដែល​មហាជន​ធ្លាប់​តែ​ឃើញ​ឡើង​ស៊ាំ​ភ្នែក​ លោក​ស្រី​ ទ្រី ដាណា បែរ​ជា​ជ្រើសរើស​បុរស​សង្ហា​ពីរ​រូប​គឺ​លោក​ព្រីន និង​លោក​ យ៉ារ៉ូ មក​ឈរ​កាន់​ខ្សែបូរ​ក្នុង​ពិធី​សម្ពោធអាគារពាណិជ្ជកម្ម NNP។ ហេតុអ្វី​បាន​ជា​លោក​ស្រី​ ទ្រី ដាណា​ ជ្រើសរើស​បុរសៗ​មកកាន់​ខ្សែបូរ បែបនេះ?

ព្រីន បាន​ពន្យល់​មូលហេតុដែល​ លោកស្រី ទ្រី ដាណា អ្នក​ជំនួញគ្រឿងពេជ្រ​ និង​ផលិតផល​អនឡាញ​ដ៏​ល្បីល្បាញ​ជ្រើសរើស​ខ្លួន​ថា​៖ «បងដាណា ប្រាប់ថា មូលហេតុដែលឲ្យពួកខ្ញុំទាំងពីរនាក់ជាបុរស កាន់ខ្សែរបូ គឺដោយសារពួកខ្ញុំនៅបរិសុទ្ធ និង តំណាងឲ្យសសរដ៏រឹងមាំ 🎉💙💙💙🎊»

បន្ទាប់​ពី Caption របស់​លោក​បាន​បង្ហោះ​ចេញ​ទៅ​ឃើញមាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចូល​មក​តបត​នឹង​អ្វី​ដែល​លោក​លើក​ឡើង ដោយ​មតិ​ភាគ​ច្រើន​សុទ្ធតែ​មិន​ជឿ​ថា​លោក​នៅ​បរិសុទ្ធ​នោះ​ទេ។

«ខែនេះរន្ទះកាចណាស់idolកុំកហុកគេអី», «មិនជឿថាបងព្រីននៅបរិសុទ្ធទេ», «បើបងនៅបរិសុទ្ធលើលោកនេះគ្មានបុរសជាអស់ទេ» ទាំងអស់​នេះ​សុទ្ធតែ​ជា​អ្វី​ដែល​ហ្វេន​ៗ​បាន​លើក​ឡើង​ក្រោយ​ពេល​បាន​ឃើញ​សារ​របស់​ព្រីន​បង្ហោះ​រួច​៕

Share.