រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាស អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន១២៥នាក់ និងអ្នកដែលបានជាសះស្បើយចំនួន១៥២នាក់នៅក្នុងខេត្តនេះ។

អ្នកឆ្លងថ្មីទាំង១២៥នាក់នេះ ភាគច្រើននៅក្នុងក្រុងប៉ោយប៉ែតដែលមានទាំងជនជាតិខ្មែរនិងបរទេស។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឲ្យអ្នកដែលបានប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយអ្នកជំងឺទាំង១២៥នេះ សូមតាមដានសុខភាព និងត្រូវទៅពិនិត្យសំណាកចំពោះអ្នកប៉ះពាលដោយផ្ទាល់។ចំពោះអ្នកប៉ះពាល់ដោយប្រយោលក៏៏ត្រូវតាម ដានសុខភាពនិងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.