DJ​ Soda​ ឬមានឈ្មោះថា Hwang So Hee បានទទួលសំបុត្រសុំទោសក្រុមហ៊ុនអាកាសចរណ៍ American Airlines បន្ទាប់ពីនាងត្រូវបណ្ដេញពីលើយន្តហោះបាន២ថ្ងៃ។

សូមចូលអាន៖ ប៉ូលិស​អាមេរិក​បណ្ដេញ​ DJ​ Soda​ ចុះ​ពី​លើយន្តហោះ​ភ្លាម​ៗ​ ដោយ​សារ​តែ​ខោ​នាង​មាន​ពាក្យ​ថា​ F*ck​ you​

តាមការរាយការណ៍ពី Maeil Business Star Today បានលើកឡើងថា Company Blue ជាក្រុមហ៊ុនគ្រប់គ្រងចំពោះ DJ​ Soda​ បានទទួលសំបុត្រនៅក្នុងអ៊ីម៉ែលចេញពីអ្នកគ្រប់គ្រងអតិថិជនក្រុមហ៊ុនអាកាសចរណ៍ American Airlines ជាផ្លូវការហើយ ដែលសំបុត្រនោះបានទទួលទាំងពីថ្ងៃទី ២៨ ខែមេសា មកម៉្លេះ ពោលគឺក្រោយថ្ងៃកើតហេតុការណ៍រយៈពេល ២ថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍បានសរសេរសេចក្ដីសុំអភ័យទោស ចំពោះហេតុការណ៍ដែលបានកើតឡើង និងចំណាត់ការដែលគ្មានវិជ្ជាជីវៈ ដោយក្រុមហ៊ុនបានអះអាងថា៖ « ភាគីយើងសុំអភ័យទោសដោយចិត្តស្មោះចំពោះកញ្ញា Hwang So Hee ចំពោះមុខ ហើយខាងយើងសុំអភ័យទោសចំពោះភាពគ្មានវិជ្ជាជីវៈផងដែរ»។

ក្រៅពីនោះខាងក្រុមហ៊ុនបានលើកឡើងទៀតថា ៖ « យើងព្យាយាមផ្ដល់នូវបរិយាកាសល្អៗ ដើម្បីគោរព និងផ្ដល់កិត្តិយសសម្រាប់អ្នកដំណើរគ្រប់ៗរូប»។ ប្រយោគនេះបានសំដៅដល់ហេតុការណ៍ដែលកើតចេញពីករណី DJ​ Soda​ ស្លៀកខោមានពាក្យមិនសមរម្យ។

ភាគី Company Blue អ្នកគ្រប់គ្រងរបស់ DJ​ Soda​ បានអះអាងទៀតថា៖ «ចំណែកអ្វីដែលខាងយើងមានអារម្មណ៍មិនពេញចិត្ត រហូតទាមទារឱ្យមានយុត្តិធម៌នោះគឺ បុគ្គលិកបានបណ្ដេញយើងចុះចេញពីលើយន្តហើយដោយគ្មានការពន្យល់ហេតុផលអ្វីទាំងអស់។ ប្រសិនបើពេលនេះយើងបានដឹងពីមូលហេតុខ្លះៗ ម៉្លោះយើងរីករាយនឹងឱ្យ DJ​ Soda ផ្លាស់ប្ដូរសម្លៀកបំពាក់មុនឡើងយន្តហោះហើយ។ ខាងយើងបានព្យាយាមកែប្រែស្ថានការណ៍និងបានសុំឱ្យនាងប្តូរឈុតដែរ តែគ្មានដំណោះស្រាយ ហើយយើងមិនបានបន្ដនិតិវិធីអ្វីទាំងអស់ បន្ទាប់ពីបានទទួលនូវសំបុត្រសុំអភ័យទោសពីក្រុមហ៊ុនអាកាសចរណ៍នោះ»។

ដោយឡែកហេតុការណ៍ដែលបានកើតឡើងនោះ បានក្លាយជាវីរ៉ុសឆ្លងដល់បណ្ដាប្រទេសដទៃទៀតលើកមកនិយាយតៗគ្នា បន្ទាប់ពីឌីជេស្រីស្អាតរូបនេះបានបង្ហោះរៀបរាប់នៅលើអ៊ីនស្តាក្រាមរបស់នាង។ នាងបានឱ្យដឹងការគំរាមរបស់បុគ្គលិកក្រុមហ៊ុនអាចរណ៍ និងការគំរាមឱ្យវិចបង្វិចចុះពីលើយន្តហោះដោយគ្មានមូលហេតុបញ្ជាក់មុន។ នេះចាត់ទុកថា ជាបទពិសោធន៍ថ្មីដែលឱ្យ DJ​ Soda​ ចងចាំនៅក្នុងជីវិត។

Share.