យោងតាមការបង្ហោះរបស់លោក ឆន សុវណ្ណរាជ ផ្ទាល់កាលពីខ្ទង់ម៉ោង4ជាងទាបភ្លឺថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២១ បានជម្រាបពីដំណឹងនៃមរណភាពម្ដាយរបស់លោក និង សុំអភ័យទោសចំពោះម្ចាស់កម្មវិធីនានាដែលលោកត្រូវអវត្តមាន។

ក្នុងសំណេររបស់លោកបានរៀបរាប់ពីក្ដីឈឺចាប់ និង មូលហេតុដែលបណ្ដាលឲ្យអ្នកម្ដាយដ៏មានគុណរបស់លោកត្រូវចាកចោលលោកនេះ។
«ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាក់គេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ 🙏 ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញុំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នុងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណភាពហើយដោយរោគលើសឈាមនិងគាំងបេះដូង សូមអភ័យទោស🙏»

សារព័ត៌មាន ត្រយង សូមចូលរួមរំលែកមរណទុក្ខលោក ឆន សុវណ្ណរាជ និង សូមបួងសួងឲ្យដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយលោកបានទៅដល់ទីសុគតិភព៕

