ថៃ-តារាថៃ Kitipat Rattanaseranee ដែលទើបតែលេខមុខនៅក្នុងរឿងភាគបុរាណ «សឹកស្នេហ៍ក្រៃថោង ឆារ៉ាវ៉ាន់» ត្រូវបាននាយកសាលារៀនម្នាក់ចោទប្រកាន់រឿងមិនព្រមសងបំណុលជំនួសម្ដាយ។ ថ្មីនេះលោកស្រាប់តែចេញការបកស្រាយថា ខ្លួនព្រមសងលុយជំនួសម្ដាយ និងទម្លាយអាថ៌កំបាំងថា រឿងនេះបានកើតឡើងជាង ២០ មុនមកម៉្លេះ ហើយដឹងក្ដីឡើងត្រូវតែសងបំណុលជួសម្ដាយមែនទេ?

សូមអាន៖ តារា​ថៃ​ម្នាក់​ប្រើ​ជីវិត​ឡើង​អភិជន​ ផុស​អួត​ទិញ​រថយន្ត​ស៊េរី​ទំនើប​ឱ្យ​សង្សារ​ តែ​មិន​គិត​សង​បំណុល​ម្ដាយ​

នៅទីបំផុត តារាប្រុសរូបនេះបានបង្ហោះសារដ៏វែងអន្លាយនៅលើអ៊ីនស្ត្រាក្រាមរបស់ខ្លួនដោយរៀបរាប់ថា រឿងក្ដីម្ដាយរបស់លោកបានកើតឡើងកាលពី ២០ឆ្នាំមុនមកម៉្លេះ ហើយលោកទើបតែទទួលបានដំណឹងកាលពី ៣ឆ្នាំមុននេះទេ។ លោកបានបញ្ចប់រឿងរ៉ាវយ៉ាងច្បាស់លាស់ជាមួយគូបណ្ដឹងរបស់ម្ដាយ និងចចារនៅក្នុងកម្មវិធីសម្ភាសន៍មួយ ដែលកាលនោះលើកឡើងថា លោកនៅក្នុងនាមជាកូន លោកនឹងព្រមសងបំណុលជំនួស។

នៅពេលដែលព្រមព្រាងគ្នានោះ លោកបាននិយាយត្រង់ទៅត្រង់មកបញ្ជាក់ថា ពេលនោះលោកមិនមានលុយទេ ព្រោះនៅពេលនោះជាពេលលោកប្រកាសក្ស័យធុន បំណុលធុរៈកិច្ច គឺស្មើរនឹងតម្លៃខ្លួនតារាសម្ដែងដែរ។ ហើយនៅគ្រាលំបាកនោះលោកគ្មានអ្វីទេ ជីវិតលោកម្ដងឡើងម្ដងចុះ ហើយរឿងនេះមានតែអ្នកគ្រប់គ្រងលោកទេដែលដឹងច្បាស់ជាងគេ។

តារាប្រុសរូបនេះបានបន្តបកស្រាយទៀតថា លោកមិនបានគេចវេច ឬទាក់ទងមិនបាននោះឡើយ អ្នកគ្រប់គ្រងរបស់លោកបានបញ្ជាក់ថា គ្មានទូរស័ព្ទណាមកខលមកទារបំណុលពីលោកអស់រយៈពេល ៣ឆ្នាំមកហើយ ។ លោកថា លោកក៏មិនបាននៅស្ងៀមចំពោះរឿងនេះទេ លោកថែមទាំងបានរៀបចំគម្រោងសងបំណុលជាដំណាក់កាលថែមទៀត។ លុយដែលបានមក លោកបានបែងចែកសងបំណុលអស់ហើយ និងមិនបានសងនៅពេលខ្លះនោះ គឺយកចំណាយលើកិច្ចការចាំបាច់តែប៉ុណ្ណោះ។

តារាប្រុស Kitipat Rattanaseranee បានអះអាងថា ខ្លួនធំដឹងក្ដីឡើង គឺរស់នៅតែជាជីដូន ជីតា និងមីងបង្កើតដែលអ្នកចិញ្ចឹមបីបាច់។ ហើយធំដឹងក្ដីឡើង គឺត្រូវមករងកម្មជំនួសម្ដាយ មិនថាតែរឿងលុយ ឬរឿងអ្វីផ្សេងៗទៀត។ លោកថា លោកទទួលរងជំនួសម្ដាយមករហូត ព្រោះលោកជាកូន ដូច្នេះហើយ ចាប់ពីថ្ងៃនេះតទៅលោកនឹងទទួលសងជំនួសម្ដាយលោកក្នុងទំហំទឹកប្រាក់ ៦ សែនបាតតែប៉ុណ្ណោះ និងមានភ័ស្តុតាងបញ្ជាក់។

តារាប្រុសរូបនេះក៏បានធ្វើការសុំអភ័យទោសពីសំណាក់អ្នកគាំទ្រ និងក្រុមគ្រួសារ ដោយសារកំហុសដែលខ្លួនបានបណ្ដោយឱ្យរឿងនេះកើតឡើង ហើយព្រមព្រាងថា លោកនឹងប្រញាប់សងបំណុលឱ្យគ្រប់ចំនួនវិញតាមកាលកំណត់៕

ប្រភព៖ MGRonline

Share.