Monday, November 28 Login

វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​Tokyo 2020 Olympic Games ប្រចាំ​ទ្វីប​អាស៊ី ​ធ្វើ​ឡើង​នៅ​​ទីក្រុង Amman ប្រទេស​ហ្សកដានី ក្នុង​ព្រឹត្តិការណ៍ «2021 Asian Taekwondo Olympic Qualification Tournament» បាន​រៀបចំ​ពី​ថ្ងៃ​ទី២១​ ដល់​២២ ខែ​ឧសភា ឆ្នាំ​២០២១ ខណៈ​អត្តពលិក​ចំនួន​១៦​រូប ដែល​ជា​​​អ្នក​ឈ្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​៨​ វិញ្ញាសា​​ទទួល​បាន​កៅអី​ទៅ​ប្រទេស​ជប៉ុន។

ផ្នែក​បុរស៖
វិញ្ញាសា-៥៨គីឡូក្រាម
-Ramnarong Sawekwiharee (ថៃ)
-Kurt Barbosa (ហ្វីលីពីន)
វិញ្ញាសា-៦៨គីឡូក្រាម
-Huang Yu-jen (តៃវ៉ាន់)
-Ulugbek Rashitov (អ៊ូបេគីស្ថាន)
វិញ្ញាសា-៨០គីឡូក្រាម
-Saleh Al-Sharabaty (ហ្សកដានី)
-Liu Wei-ting (តៃវ៉ាន់)
វិញ្ញាសា+៨០គីឡូក្រាម
-Ruslan Zhaparov (កាហ្សាក់ស្ថាន)
-Sun Hongyi (ចិន)

អត្ថបទពាក់ព័ន្ធ៖សោកស្ដាយ! កីឡា​ការិនី​ខ្មែរ-អាមេរិក Cassie Tubbs ចាញ់​ម្ចាស់​ផ្ទះ ក្នុង​វគ្គ​ជម្រុះ​អូឡាំពិក


ផ្នែកនារី៖
វិញ្ញាសា-៤៩គីឡូក្រាម
-Trương Thị Kim Tuyến (វៀតណាម)
-Su Po-ya (តៃវ៉ាន់)
វិញ្ញាសា-៥៧គីឡូក្រាម
-Nahid Kiani (អ៊ីរ៉ង់)
-Lo Chia-ling (តៃវ៉ាន់)
វិញ្ញាសា-៦៧គីឡូក្រាម
-Julyana Al-Sadeq (ហ្សកដានី)
-Nigora Tursunkulova (អ៊ូបេគីស្ថាន)
វិញ្ញាសា_៦៧គីឡូក្រាម
-Cansel Deniz (កាហ្សាក់ស្ថាន)
-Svetlana Osipova (អ៊ូបេគីស្ថាន)

ភាគី​កម្ពុជា បាន​បញ្ជូន​អត្តពលិក​២រូប​ទៅ​ចូលរួម​ប្រកួត ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ ខណៈ​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​វិញ្ញាសា​-៨០​គីឡូក្រាម ​តែ​បាន​ប្រកួត​ចាញ់​កីឡាករ​ Liu Wei-ting របស់​ក្រុម​តៃវ៉ាន់ ដោយ​លទ្ធផល ៣៨ទល់៤ នៅ​វគ្គ​ជម្រុះ​បឋម។

អត្ថបទពាក់ព័ន្ធ៖សោកស្ដាយ! កីឡាករ​តេក្វាន់ដូ វ៉ា មិថុនា ធ្លាក់​ចេញ​ពី​ជម្រុះ​អូឡាំពិក

កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល (ក្រហម)

ចំណែក​កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល (Cassandre Nicole) កូន​ខ្មែរ​រស់នៅ​សហរដ្ឋ អាមេរិក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់-​៥៧ គីឡូក្រាម បាន​យក​ឈ្នះ​កីឡា​ការិនី -Zoya Sabir របស់​ប៉ាគីស្ថាន ដោយ​លទ្ធផល ៣៩ទល់១ ក្នុង​វគ្គ​ជម្រុះ​បឋម តែ​ចាញ់​កីឡា​ការិនី Natali Hamaidi របស់​ហ្សកដានី ដោយ​លទ្ធផល​៥ទល់៣ ក្នុង​វគ្គ​៨នាក់​ចុងក្រោយ៕

Telegram-Troryorng
Share.

Leave A Reply