ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា កងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់អ្នកកាសែតរបស់សារព័ត៌មានអារ៉ាប់ Aljazeera ម្នាក់ គឺលោកស្រី Shireen Abu Akleh នៅតំបន់់ West Bank។

យោងតាមក្រសួង និង អ្នកកាសែត Aljazeera បានឲ្យដឹងថា នាងត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងពិត នាថ្ងៃ ពុធ ទី ១១ ខែ ឧសភា ឆ្នាំ២០២២ ខណៈកំពុងផ្សាយការវាយឆ្មក់របស់អ៉ីស្រាអែលនៅក្នុងទីក្រុង Jenin ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ ប៉ុន្ដែក្រោយមកក្រសួងបានគេរាយការណ៍ថា លោកស្រីបានបាត់បង់ជីវិត ជាមួយនឹងអាវកាក់សារព័ត៌មាននៅមន្ទីរពេទ្យ។

ភ្នាក់ងារសារព័ត៌មាន Aljazeera ម្នាក់ទៀត គឺ លោកស្រី Nida Ibrahim បាននិយាយថា ការស្លាប់របស់មិត្តរួមការងារមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយ ប៉ុន្ដែវីដេអូនៃឧប្បត្តិហេតុបង្ហាញថា លោកស្រី Abu Akleh ត្រូវបានគេបាញ់ចំក្បាល។

លោកស្រីត្រូវបានគេបាញ់សម្លាប់ចំក្បាលនៅពេលដែលកំពុងបំពេញភារកិច្ចរាយការណ៍ផ្ទាល់នៅតំបន់ Jenin អំឡុងពេលដែលកងកម្លាំងអ៉ីស្រាអែលកំពុងវាយឆ្មក់នៅទីក្រុងភាគខាងជើងនៃតំបន់ West bank។

លោកស្រី Abu Akleh គឺជាអ្នកកាសែតដែលមានការគោរពស្រលាញ់យ៉ាងខ្លាំង ហើយជាអ្នករាយការណ៍ព័ត៌មានទី ១ របស់ស្ថាប័នសារព័ត៌មាន Aljazeera ដោយបានចូលរួមក្នុងស្ថាប័ននេះចាប់តាំងពីការចាប់ផ្ដើមនៃចលនា Intifada ទិ២ របស់ប៉ាឡេស្ទីនក្នុងឆ្នាំ ២០០០។

ការបាញ់ប្រហារដ៏សាហាវនេះកើតឡើងជិត ១ឆ្នាំ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលបានបំផ្លាញអគារ Gaza ដែលជាទីស្នាក់ការរបស់ Aljazeera និង ទីភ្នាក់ងាររបស់ AP News៕

ប្រភព៖ Aljazeera

Share.