ថៃ-រឿងរ៉ាវ​ព្រះសង្ឃ​ពូកែ​ទេសនា​មាន​ឈ្មោះ​ល្បីល្បាញ​លើ​ Tiktok គឺ​លោក​បង​ កាតុ​ នៅខេត្ត​នគររាជសីម៉ា លួច​ស៊ី​ចុក​ញ៉ោម​ស្រី​នៅ​ក្នុង​ឡាន បានក្លាយទៅជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមប្រទេសថៃ។ អន្ទិត កាតុ បានលាចាកសិក្ខាបទហើយ ក៏ប៉ុន្តែអ្នកលេងបណ្ដាញសង្គមនៅថៃ នៅតែមិនអស់នៅឡើយពីរឿង ហើយនៅតែបន្តវែកញែកមិនដាច់។

សូមអាន៖ សង្ឃ​ល្បី​ខាង​ទេសនា​លើ​ Tiktok ​ត្រូវ​ស្រី​ចោទ​ប្រកាន់​ថា​​​ធ្លាប់​ហូបចុកគ្នា​ ​គឺ​ជា​អតីត​​​បេក្ខជនប្រឡង​ចម្រៀង​

កន្លងមកដោយហេតុតែករណីព្រះសង្ឃនៅប្រទេសថៃ មានរឿងអាស្រូវឆាន់ពោតខាងក្រៅកើតឡើងច្រើន ថ្មីៗនេះគេបានឃើញហ្វេសប៊ុករបស់ព្រះមួយអង្គនៅថៃ បានបង្ហោះរូបភាព២សន្លឹក ថែមទាំងរៀបរាប់ថា ញាតិញ៉ោមយកស្រោមអនាម័យដាក់ក្នុងបាតប្រគេនព្រះសង្ឃ។

« ដល់យុគ្គដែលញាតិញ៉ោមដាក់បាតប្រគេនព្រះសង្ឃជាស្រោមអនាម័យហើយឬ ញ៉ោមមើលព័ត៌មានពីព្រះសង្ឃអង្គនោះច្រើនពេកដឹង រហូតដល់ជាប់ក្នុងខួរក្បាលបែបនេះ»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod។

ប្រភពដដែលបានបន្តផុសថា ញ៉ោមអ្ហា! កុំគិតអគិតលើព្រះសង្ឃទាំងអស់ពេក គិតខ្លួនឯងទៅមើល ឬអគិតិចំពោះព្រសង្ឃថាបែបនេះ ឬបែបនោះ។ ទង្វើល្អអាចជួយដល់បុគ្គលណាបានប្រព្រឹត្តិ បុគ្គលនោះទទួល រួចចង់វាយតម្លៃព្រះសង្ឃទាំងអស់មិនបានជាដាច់ខាត។ កាន់តែសម្ដែងនូវគតិកិរិយាបែបនេះដាក់ពុទ្ធបរិវារគឺកាន់តែមិនបានជាដាច់ខាត។ ព្រះភិក្ខុសាមណេរ គឺជាអ្នកបួសរៀន អ្នកសិក្សា អ្នកណារៀនចប់ក៏នៅតែឆ្លងកាត់ការបួសសិក្សា រីឯអ្នកមិនបានរៀនសូត្រ ក៏ប្រឹងរៀនបន្ថែមតទៅ។

ការបង្ហោះរបស់ព្រះសង្ឃអង្គនៅប្រទេសថៃបានបញ្ជាក់ថា ករណីដែលញាតិញ៉ោមដាក់បាតជាស្រោមអនាម័យបែបនេះ មិនមែនជាការលេងសើចនេះទេ ប៉ុន្ដែទង្វើនេះគឺជាការប្រមាទដល់ព្រះសង្ឃ ដែលជាប្រព្រឹត្តិបាបកម្មមួយផងដែរ៕

Share.