កូរ៉េ – IU តារា​ចម្រៀង​-តារា​សម្ដែង​ល្បី​របស់​កូរ៉េ​ខាង​ត្បូង​បាន​អនុញ្ញាត​ឱ្យ​ភាពយន្ត​ភាគ​កូរ៉េ​រឿង​ «The Sound of Magic» ដែល​កំពុង​តែ​បញ្ចាំង​នៅ​លើ​ Netflix ប្រើ​ប្រាស់​បទ​ចម្រៀង​ខ្លួន​ដោយ free ​មិន​យក​លុយ​។

ភាពយន្ត​ «The Sound of Magic» បានប្រើ​ប្រាស់​ចម្រៀង​ «Knee» របស់​ IU នៅ​ក្នុង​រឿង​ដោយ​ពេល​នោះ​តួអង្គ​ Hong Jungmin ជា​អ្នក​ច្រៀង​ រហូត​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ទស្សនា​ចាក់ដោត​ជាខ្លាំង​។ នៅ​​កន្ទុយ​រឿង​នៃ​រឿង​នេះ​ក៏​បាន​ដាក់​បញ្ចូល​ឈ្មោះ​ IU ជា​ម្ចាស់​បទ​ដើមផង​ដែរ​។

អ្នកដឹកនាំ​រឿង Kim Seongyoon បាន​បង្ហើប​ថា​ IU បាន​អនុញ្ញាត​ឱ្យ​រឿង​ភាគ​នេះ​ប្រើប្រាស់​បទ​ចម្រៀង​ Free ដោយ​មិន​គិត​ប្រាក់​នោះ​ឡើយ​។

«យើង​ចាំ​បាច់​ត្រូវ​តែ​ទិញ​សិទ្ធិ​បញ្ញា​បទ​ចម្រៀង​ Knee ដើម្បី​អាច​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ​នៅទូទាំង​ពិភពលោក​។ ខ្ញុំ​បាន​ទំនាក់ទំនង​ទៅ​ IU ព្រោះ​នាង​ជាអ្នក​និពន្ធ​ទំនុក​ច្រៀង​និង​ទំនុក​ភ្លេង​បទ​នេះ​ដោយ​ផ្ទាល់ នាង​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​ប្រើប្រាស់​បទ​នោះ​ចុះ​។ ខ្ញុំ​ពិត​ជា​អរគុណ​ណាស់​។ ពួកយើង​ស្និទ្ធស្នាល​គ្នា​ដោយ​សារ​តែ​ពួ​កយើង​ធ្លាប់​រួម​ការងារ​រឿង​ភាគ​ Dream High»

ប្រភព៖ GStarLive

Share.