កណ្តាល៖ ទុស្សេចរន្តអគ្គិសនី ឆាបឆេះផ្ទះជួលអស់១១បន្ទប់ រោងដាក់ក្រណាត់ និងឃ្លាំងមួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ នៅវេលាម៉ោង៤ៈ៤៥នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ម្ចាស់ទីតាំងមានឈ្មោះ ញឹម សុខ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះជួលចំនួន១១បន្ទប់ រោងដាក់ក្រណាត់សម្រាប់ធ្វើខ្នើយ ឃ្លាំង អស់ទាំងស្រុង។

ក្នុងប្រតិបត្តិការខាងលើ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង រថយន្តរបស់ការនរគបាលខេត្តកណ្តាលចំនួន០២គ្រឿង , រថយន្តពន្លត់អគ្គិភ័យនាយកដ្ឋានចំនួន០៤គ្រឿង , រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន០២គ្រឿង ,រថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជា០១គ្រឿង ទើបរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៦ព្រលប់ថ្ងៃដដែល៕

អត្ថបទ៖តាតុង សែនជ័យ

Share.