ក្រចេះ ៖ ជនសង្ស័យចំនួន៣នាក់ ម្នាក់ជាអ្នកជក់គ្រឿងញៀន ២នាក់ទៀតជាអ្នកលក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន ដកហូតថ្នាំញៀនបានចំនួន១៦កញ្ចប់ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន ស៊ឹង ហៅប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ កំពុងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន ១កញ្ចប់ រួចនាំទៅសាកសួរ ទើបឈានដល់ចុះទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ជាអ្នកលក់ដូរគ្រឿងញៀន នៅក្នុងភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ តេង វឌ្ឍនះ ហៅអូន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិត។ ទី២ ឈ្មោះ ឈឹម ប៊ុនថុល ភេទប្រុស អាយុ៤៥ឆ្នាំ។ ទាំងពីរនាក់រស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំតាមនិតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.