ការកាត់ប្រដាប់បន្ដពូជស្រ្តី ឬ ហៅកាត់ថា FGM (Female Genital Mutilation) គឺជាកាត់ចេញនូវស្រទាប់ទ្វាមាស រួចដេរបង្រួមប្រដាប់បន្ដពូជស្រ្តីឲ្យជិតឡើងវិញដើម្បីកុំឲ្យរួមភេទបាន ប៉ុន្ដែនេះមិនមែនជាទីបញ្ចប់នៃការឈឺចាប់ឡើយគឺ គេនឹងកាត់វាចេញពីគ្នាមុនពេលដែលស្រ្តីរូបនោះជិតរៀបការ មុនពិធី ២ទៅ៣ខែ។

វាជាទំនៀមទម្លាប់បុរាណរបស់ជនជាតិស្បែកខ្មៅ ដែលពួកគេជឿថា ការកាត់ប្រដាប់បន្ដពូជស្រ្តី ឬ ទ្វាមាស ចំពោះស្រ្តីសម្រាលកូនរួច ឬ នារីពេញវ័យ អាចធ្វើឲ្យប្រដាប់ភេទមានរូបរាងតូចស្អាត បង្កើនចំណង់ផ្លូវភេទដៃគូរ និងអាចរក្សាព្រហ្មចារីដល់ថ្ងៃរៀបការ។

ផ្ទុយទៅវិញការធ្វើបែបនេះមិនត្រូវផ្ដល់នូវផលល្អត្រឡប់មកវិញនោះទេ គឺវាអាចបង្កឲ្យកើតរោគស្រ្តីដោយសារតែការសំអាតមិនស្អាតព្រោះតែបរិវេណដែលត្រូវសំអាតដេរជិត នៅពេលរួមភេទមានការឈឺចាប់ខ្លាំង ធ្វើឲ្យស្រ្តីរូបនោះពិបាកបង្កើតកូន ឬ មិនអាចមានកូន ជួបវិបត្តិផ្លូវចិត្ត លើសពីនេះវាអាចបង្កឲ្យស្រ្តី ឬ នារីដែលបានកាត់វាបាត់បង់ជីវិតដោយសារតែការព្យាបាលរបួសមិនត្រូវស្ដង់ដាវេជ្ជសាស្រ្តដែលអាចបង្កឲ្យឆ្លងមេរោគតេតាណុសជាដើម។

ទោះជាយ៉ាងណាក្ដី ប្រពៃណី FGM ឬ ប្រពៃណីកាត់ប្រដាប់បន្ដពូជស្រ្តី ត្រូវបានគេចាត់ទុកថាជាអំពើខុសច្បាប់ ពីការរំលោភបំពានសិទ្ធិនឹងរាងកាយចំពោះកុមារ និងស្រ្តី ដែលអង្គការសុខភាពពិភពលោកជំរុញយ៉ាងខ្លាំងដល់អ្នកផ្ដល់សេវាថែទាំសុខភាពកុំឲ្យអនុវត្តវិធីសាស្រ្ត FGM ដែលវាអាចបង្កឲ្យអ្នកដែលទទួលសេវាកម្មនេះជួបគ្រោះថ្នាក់។

បច្ចុប្បន្នប្រពៃណីដ៏ចម្លែករបស់ជនជាតិស្បែកខ្មៅនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសជាច្រើន ដោយភាគច្រើនមានតែប្រទេសក្រីក្រប៉ុណ្ណោះនៅបន្ដអនុវត្តប្រពៃណីនេះ៕

អត្ថបទស្រាវជ្រាវស្ដីពី៖ Female Genital Mutilation

Share.