តារាសម្ដែង លី ម៉ារីណា ទើបតែប្រកាសឱ្យមហាជនបានដឹងថា អ្នកនាងសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយស្វាមីដែលមានឈ្មោះ សាត ចាន់ថន ហើយព្រមស្ពាយឈ្មោះជាអ្នកម៉េម៉ាយកូន ១។ តែនៅពេលថ្មីនេះ ស្រាប់តែតារាស្រីរូបនេះចេញមកទម្លាយទៀតថា អតីតស្វាមីខ្លួនបានលួចយកទ្រព្យសម្បត្តិមានតម្លៃ​ ហើយគេចខ្លួនបាត់មិនមានដំណឹង ដោយសារតែទប់លែងជប់ ទើបអ្នកនាងដាច់ចិត្តទម្លាយ។

សូមអាន៖ ក្រោយពីអ្នកនាង លី ម៉ារីណា បង្ហោះចែកផ្លូវគ្នាដោយសន្តិវិធី តែហេតុអ្វីស្វាមីបែរជាបង្ហោះបែបនេះ…?

យ៉ាងណាក្ដី អ្នកនាង លី ម៉ារីណា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់អ្នកនាង នាថ្ងៃទី១៣ខែឧសភា ដោ​យ​ប្រកាសស្វែងរកអតីតស្វាមីឈ្មោះ សាត ចាន់ថន ដែលអ្នកនាង​ចោទថា បានលួចយកទ្រព្យសម្បត្តិ​និងគ្រឿង​អលង្ការ និងលុយមួយចំនួនហើយគេចខ្លួននោះ សូមមេ​ត្តាយកមកឱ្យអ្នកនាងវិញផង។

«នាងខ្ងុំសូមប្រកាស់ស្វែងរកលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ងុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ងុំវិញផងព្រោះខ្ងុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនឹងលុយជាកំលាំងញើសឈាមខ្ងុំ លោកមិនគួរធ្វើគំរូរមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ងុំអោយមកខ្ងុំវិញមក រយះដប់ឆ្នាំហើយលោកមិនដែលមើលថែខ្ងុំហើយចិញ្ចឹមខ្ងុំមួយសេនទេហេតុអីមកលួចរបស់ខ្ងុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ងុំគ្មានកំលាំងចិត្តរកសុីតទៅទៀតទេ ចឹងសូមយកមកអោយខ្ងុំវិញមក ខ្ងុំត្រូវការចិញ្ចឹមកូនខ្ងំតទៅមុខទៀត សូមមិត្តភ័ត្តបងប្អូនដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង🙏🙏🙏 បើលោកមិនចង់បានរបស់ខ្ងុំទេហេតុអីមិនយកអោយខ្ងុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ងុំទុកឪកាសអោយលោកយូរដែរហើយក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផងដែលនាងខ្ងុំបានប្រកាសតាមរយះសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន🙏🙏» ។ នេះជាសម្រង់ការបង្ហោះទាំងស្រុងនៅលើហ្វេសប៊ុករបស់តារាស្រីរូបនេះ។

ជាមួយគ្នានោះដែរ គេនៅចាំបានថា នៅលើហ្វេសប៊ុករបស់ សាត ចាន់ថន ធ្លាប់បង្ហើបថា នៅតែសោកស្ដាយសាច់​សខ្ចីរបស់ម៉ារីណា ហេតុនេះហើយ​លោកចង់ឱ្យ​មានការផ្សះផ្សារស្នេហ៍ដូចដើមវិញ ប៉ុន្ដែ​ម៉ារី​ណា មិនត្រឹមតែមិនបង្ហាញភ្លើងខៀវនោះទេ តែពេលនេះនាង​បាន​ចោទ​អតីតប្ដីថាលួចទ្រព្យ​នាងទៅយ៉ាងសន្ធឹកទៀតផង។ សារព័ត៌មានត្រយង កំពុងព្យាយាមសុំការបំភ្លឺពីអតីតស្វាមីរបស់អ្នកនាង លី​ ម៉ារីណា បន្ថែមពីបញ្ហានេះ៕

Share.