Anne Jakrajutatip បង្ហាញឯកសារអង្គភាព គណៈកម្មការប្រកួត Miss Universe ផ្ញើលិខិតលក់ភាគហ៊ុន Miss Universe ឱ្យខ្លួនពិតមែន ថែមទាំងបន្តទៀតថាខ្លួននឹងទិញហ៊ុនហើយចាយជាប្រាក់សុទ្ធទៀត ប្រសិនបើ Fanclub ចូលចិត្តការប្រកួតនារីស្អាតគាំទ្រ ព្រមទាំងប្រាប់ហេតុផលដែលប្រទេសថៃនឹងមិនបានមកុដចំនួន៥ឆ្នាំទៀតរាប់ពីឆ្នាំនេះទៅ។
សូមចុចអាន៖ ល្បីចាប់មិនឈ្នះ! ប្រកួតមួយរយៈ Amanda មានចំនួនអ្នកតាម IG ដល់ជាងមួយលាន

នៅថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ បណ្ដាញសារព័ត៌មានធំៗនៅប្រទេសថៃបានធ្វើការផ្សព្វផ្សាយថា សេដ្ឋីនីភេទទី៣ Anne Jakrajutatip ប្រធានគ្របគ្រងក្រុមហ៊ុន JKN Global Media Public Company Limited បានធ្វើការ Live ផ្ទាល់តាមបណ្ដាញសង្គមបង្ហាញភស្តុតាងបញ្ជាក់អះអាងថាគណៈកម្មការ MU ពិតជាធ្លាប់បានទាក់ទងមកកាន់ខ្លួនពិតប្រាកដមែន ពាក់ព័ន្ធនឹងសំណើលក់ភាគហ៊ុនឱ្យខ្លួន។ Anne បានបង្ហើបនៅក្នុងវីដេអូ Live នោះថាខ្លួនត្រូវបានភាគី MU សាកសួរតាំងពីឆ្នាំ ២០១៨ ព្រោះស្គាល់គ្នាជាង១០ហើយ តែដោយកាលណោះខ្លួនមិនសូវចាប់អារម្មណ៍ការប្រកួតមួយនេះតែមកដល់ Miss Universe Thailand ចុងក្រោយ បូករួមជាមួយខ្លួនមិនពេញចិត្តចំពោះលទ្ធផលប្រកួតផង។

សេដ្ឋីនីរូបនេះបានបង្ហើបទៀតថា ការឈ្នះមកុដបវរកញ្ញា ម៉ិចស៊ិកលើកនេះមានការពាក់ព័ន្ធនឹងផលប្រយោជន៍ផ្នែកធុរកិច្ចព្រោះម្ចាស់កម្មសិទ្ធិ MU ឆ្នាំនេះបានបណ្ដាក់ទុនរាប់ពាន់លាន ហើយនៅជាម្ចាស់កម្មសិទ្ធិផ្សាយផ្ទាល់កម្មវិធីប្រកួតនៅទៅកាន់ប្រទេសនៅទ្វីបអាមេរិកឡាទីនទាំងអស់ទៀត ដូច្នេះបវរកញ្ញាថៃនឹងមិនមានឱកាសបានទទួលតំណែងជាបវរកញ្ញាចក្រវាឡទេនៅ៥ឆ្នាំទៅមុខទៀត។
យ៉ាងណាក្ដី Anne Jakrajutatip បានបញ្ជាក់ថាបើខ្លួនទិញយកកម្មសិទ្ធិបញ្ញា ប្រាកដជាមានសិទ្ធិលើភាគហ៊ុនមិនតិចជាង៥១% ព្រោះជាធម្មតា Miss Universe ស្នើលក់ភាគហ៊ុនត្រឹមតែ២០% ប៉ុណ្ណោះ ម្យ៉ាងទៀតបើខ្លួនទិញភាគហ៊ុនមានន័យថាខ្លួនមានសិទ្ធិក្នុងការកំណត់ទិសដៅរបស់អង្គភាពប្រកួតបាន ព្រោះខ្លួនចង់ឃើញការអភិវឌ្ឍនិងចង់ឃើញយុត្តិធម៌ ព្រោះបើការប្រកួតមើលឃើញតែប្រយោជន៍រឿងលុយ សាមីខ្លួនមិនយល់ស្របជាដាច់ខាត។
ជាចុងក្រោយសេដ្ឋីនីរូបនេះបានសាកសួរទៅកាន់ហ្វេនៗដែលជាអ្នកពេញនិយមទស្សនាការប្រកួតនេះថាតើគាំទ្រឱ្យខ្លួនទិញភាគហ៊ុនដែរទេ បើគាំទ្រខ្លួននឹងទិញភាគហ៊ុនដោយលុយសុទ្ធតែម្ដង។

សូមរំលឹកឡើងវិញថាបវរកញ្ញាចក្រវាឡរបស់ប្រទេសថៃឆ្នាំ២០២០កញ្ញា Amanda Obdam បានត្រឹមចូលក្នុងវគ្គជំរុះ Top10 ប៉ុណ្ណោះ៕
