កាល​ពី​យប់​មិញ​នេះ​អ្នកទស្សនា​កម្មវិធី​ប្រកួត​កម្រិត​ពិភព​លោក​ Cambodia Idol រដូវ​កាល​ថ្មី​នេះ​ក្រៅ​ពី​មាន​បេក្ខជន​ចូលរួម​ប្រកួត​មាន​សមត្ថភាព​សំឡេង​ល្អ​ហើយ​នោះ​វត្តមានអ្នក​កំប្លែង​ពូកែ​វោហារ​សាស្ត្រ​លោក​យាយ​​យ៉យ មិន​ត្រឹម​តែ​ជា​បង្អែម​សំណើច​នោះ​ទេ​ ប៉ុន្តែ​អ្នក​ទស្សនា​គ្រប់​រូប​ទទួល​ស្គាល់​ថា​ថ្វីត្បិត​មាន​វ័យ​រាងជ្រេ​បន្តិច​ក្ដី​ ប៉ុន្តែ​ទឹកដម​សំឡេង​របស់​យាយ​ យ៉យ​​​ នៅតែ​ពីរោះមិន​ប្រែប្រួល​។

ជាការ​ពិត​ណាស់​លោកយាយ យ៉យ គឺជា​សិល្បការិនី​អាយ៉ៃ​ជើង​ចាស់​ ដែល​ជា​ដៃ​គូ​ដ៏​ស៊ីសង្វាក់​គ្នា​របស់​ព្រឹទ្ធាចារ្យ​អាយ៉ៃ​ ព្រហ្ម​ ម៉ាញ​ ដូច្នេះហើយ​សមត្ថភាព​សិល្បៈ​របស់​យាយ​យ៉យ ពិត​ជា​មិន​ធម្មតា​នោះ​ឡើយ ​ទោះ​​ទម្រង់​ណា​បុរាណ ឬ​សម័យ​ លោក​ស្រី​អាច​ធ្វើ​បាន​ល្អ​ឥតទាស់​ត្រង់​ណានោះ​ឡើយ​។

ពិសេស​ជាង​នេះ​ទៀត​នៅ​ពេល​ដែល​វីដេអូ​នោះ​ត្រូវ​បាន​កូនប្រុស​ នាយ​ព្រែក កាត់​យក​មក​បង្ហោះ​នៅ​លើ​ផេក​របស់​គេ​ ធ្វើ​ឱ្យ​មហាជន​ចូលទៅ​ខមមិន​សរសើរ​ចំពោះ​ទឹក​ដម​សំឡេង​លោក​យាយ​ យ៉យ គ្រប់​ៗ​គ្នា​៖

«ម៉ែសំឡេងពីរោះណាស់ស្រឡាញ់ម៉ែពេញបេះដូង» , «ពីរោះណាស់អ្នកម្ដាយអើយ» , «ពិរោះណាស់អ្នកម្តាយអើយ❤️សើចរហូតា», «មិនដែលដឹងសោះគាត់ច្រៀងពិរោះណាស់»

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

Share.