ខេត្តកំពង់ស្ពឺ មានឆន្ទៈខ្ពស់ធ្វើឲ្យឲ្យខេត្តក្លាយជាខេត្តគំរូ និងឈានមុខគេ ខាងសណ្ដាប់ធ្នាប់។ ផ្អែកតាមឆន្ទៈនេះ ប្រជាពលរដ្ឋក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរុះរើសផ្លាកសញ្ញា ឬបដា ដែលមានរូបសញ្ញាគ្រឿងស្រវឹង ដោយគ្មានការស្ទាក់ស្ទើរ និងគោរពយ៉ាងម៉ឺងម៉ាត់ រាល់ការសំណូមពរក៏ដូចជា ការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ចំពោះផ្លាកសញ្ញា ឬបដា ដែលនៅសល់ គឺចាំក្រុមហ៊ុនជាអ្នកមករុះរើសបន្ថែមទៀត។ នេះបើយោងតាម ការសរសេររៀបរាប់ពីផេក រដ្ឋបាលក្រុងច្បារមន កាលពីថ្ងៃទី២៣ ខែឧសភា ២០២១។ 

រដ្ឋបាលខេត្តក្រុងច្បារមន បានឲ្យសរសេរទៀតថា « សូមថ្លែអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូន ពូមាមីង ដែលបានសហការណ៍ ដើម្បីឱ្យកំពង់ស្ពឺយើងក្លាយជាខេត្តគំរូ និងនាំមុខគេ ខាងសណ្តាប់ធ្នាប់ សាធារណៈ ។ គឺជាមុខមាត់ខេត្តរបស់យើង និងជាមុខមាត់របស់ប្រជាជនក្នុងខេត្តយើង»៕

Share.