នាពេលថ្មីៗនេះ សារព័ត៌មានត្រយងទទួលបានដំណឹងមកថា តារាកំប្លែងឈ្មោះល្បី នាយ ក្ដឹប កំពុងដេកឈឺធ្ងន់នៅនឹងកន្ទេលមួយកន្លែង ដោយលោកមានជំងឺស្លាប់មួយចំហៀងខ្លួន។

តាមការរៀបរាប់របស់ប្រភពបានឱ្យដឹងថា សព្វថ្ងៃលោកទទួលបានជំនួយជាថវិការមួយចំនួន សម្រាប់ព្យាបាល និងចិញ្ចឹមជីវិត បន្ទាប់ពីលោកមិនអាចបន្តបម្រើការងារសិល្បៈបានទៀត។

លោក អឹម ជីវ៉ា បានឱ្យដឹងថា លោកបាននាំយកថវិការចំនួន ២លានរៀល ដែលជាថវិការរបស់លោកជំទាវ ឆេង ស្រីនាង អគ្គនាយិការក្រុមហ៊ុន ម៉ាដាមស្អាត ឧបត្ថម្ភដល់តារាកំប្លែងនាយក្តិប ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន ។ ក្នុងការយកថវិការមកជួយនេះ នាយក្តិប និងគ្រួសារនិយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីឱ្យគាត់បានលុយ មកសងបំណុលគេបើមិនចឹងទេ គេមករិបអូសផ្ទះលក់ឡាយឡុងហើយ ។ បើបងប្អូនចង់ទិញឱ្យផ្ទះនាយក្តិបគឺ នៅខាងជើងវត្តខ្ទ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កន្លងមក នាយ ក្ដឹប មានជំងឺលើសឈាមធ្ងន់ធ្ងរ រហូតបណ្ដាលឱ្យធ្លាក់ខ្លួនស្គមស្គាំង ហើយស្លាប់មួយចំហៀងខ្លួនតែម្ដង។ លោកត្រូវបានដេកសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលយូរថ្ងៃ និងចំណាយថវិការព្យាបាលអស់ច្រើន។ សព្វថ្ងៃនេះ សភាពរបស់នាយ ក្ដឹប រៀងរើបសាច់ឈាមឡើងវិញបន្តិចហើយ ប៉ុន្តែមិនអាចក្រោកដើរ ឬ ពិសារអាហារដោយខ្លួនឯងបានឡើយ គឺមានប្រពន្ធជាអ្នកមើលថែទាំ៕

Share.