Dispatch គឺ​ជា​សារព័ត៌មាន​សិល្បៈ​​ដ៏​ធំ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង សារព័ត៌មាន​​នេះ​បាន​កំពុង​តែ​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ក្រោយ​​គណនី​ផ្លូវ​ការ​របស់​សារ​ព័ត៌មាន​នេះ​បាន​ផុស​រូប​វីដេអូ​តារា​ចម្រៀង​ G-Dragon ប៉ុន្តែ​បែរ​ជា​ប្រើ​បទ​ចម្រៀង​ខ្មែរ​ «ខ្ញុំ​ជឿ» របស់​តារា​ចម្រៀង​ខ្មែរ​ តន់ ចន្ទសីម៉ា​ ទៅវិញ​។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា គណនី​ផ្លូវ​ការ​របស់​ Dispatch នៅ​លើ​បណ្ដាញ​សង្គម​ Tiktok បាន​ផុស​រូប​ភាព​ G- Dragon ខណៈ​កំពុង​តែ​ចុះ​ពី​រថយន្ត​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ ប៉ុន្តែ​ជា​ការ​ចាប់​អារម្មណ៍​ស្រាប់​តែ​សារ​ព័ត៌មាន​នេះ​បែរ​ជា​ប្រើ​បទ​ចម្រៀង​ «ខ្ញុំ​ជឿ​» របស់​តារា​ចម្រៀង​ខ្មែរ​ កញ្ញា​ តន់ ចន្ទសីម៉ា ​ផុស​អម​ជាមួយ​នឹង​វីដេអូ​នោះ​ទៅវិញ​។

ក្រោយ​វីដេអូ​នោះ​បាន​ផុស​ចេញ​មាន​ប្រិយមិត្ត​ខ្មែរ​ដែល​ជា​អ្នក​បណ្ដាញ​សង្គម​ Tiktok បាន​ចូល​ទៅ​ខមមិន​យ៉ាង​ច្រើន​ ដោយ​មាន​ខ្លះ​បាន​លើក​ឡើង​ថា​៖ «ប្រហែល​បង​ dispatch គាត់​ចូលចិត្ត​បទ​នឹង​ គាត់​មិន​ច្រឡំ​ទេ», «បង dispatch គាត់​កូន​កាត់​ខ្មែរ​មែន?» , «ស្មាន​តែ​ទូរសព្ទ​គាំង​» , «ខ្ញុំ​ខំ​អូស​ចុះ​ឡើង​ក្រែង​ Tiktok ខ្ញុំ​បាទ​គាំង​ តាម​ពិត​គេ​ដាក់​បទ​នឹង​មែន​», «ស្មាន​តែ​ fake account តើ» ។ល។

ខាង​លើ​នេះ​គឺជា​ការ​លើក​ឡើង​ខ្លះ​ៗ​​របស់​ហ្វេន​ៗ​ដែល​បាន​ចូល​ទៅ​ខមមិន​នៅ​ខាង​ក្រោម​វីដេអូ​នោះ​ ដក​ស្រង់​ដោយ​សារ​ព័ត៌មាន​ត្រយង​។ ប៉ុន្តបើ​តាម​អ្នក​ជំនាញ​លើ Social Network បាន​សរុប​សេចក្ដី​ករណីនេះ​ថានេះ​​គឺ​អាច​​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ​ព្រោះ​​តែ​បទ​ចម្រៀង​ «ខ្ញុំ​ជឿ​» នេះ​នៅ​លើ​ Tiktok ជា​បទ​មាន​ប្រជា​ប្រិយហើយ​មាន​អ្នក​កាត់​យក​ទៅ​ប្រើ​ច្រើន​រហូត​ដល់​ទៅ​ជិត​ ២ពាន់​វីដេអូ (១៨៦១) ​លើ tiktok ដូច្នេះ​ទើប​ dispatch កាត់​មក​បទ​នេះ​មក​ផុស​ ព្រោះ​នឹង​លោត​ចូល​ទៅ​ក្នុង​វីដេអូ​ដែល​មាន​ប្រជា​ប្រិយ​ ហើយ​មាន​អ្នក​ទស្សនា​ឃើញ​ច្រើន ដែល​នឹង​ជួយ​ធ្វើ​ទីផ្សារ​លើ​អនឡាញ​សម្រាប់​គេ​។ បើ​ប្រៀប​ជាមួយ​នឹង​វីដេអូ​ចម្រៀង​ដែល dispatch យក​មក​ប្រើ​នោះ​បទ​ខ្មែរ​មួយ​នេះ​មាន​ចំនួន​យក​ទៅ​លេង​បន្ត​គ្នា​ច្រើន​ជាង​បទ​ផ្សេងៗ​ដែល​ dispatch ធ្លាប់​យក​ប្រើ​ដាក់​លើ​វីដេអូ​ដែល​ខ្លួន​ផុស​៕

សូមចុច​ Link ខាង​ក្រោម​ដើម្បី​ទស្សនា​វីដេអូ​ទាំង​ស្រុង​៖

하차감 #gd #gdragon #bigbang #디스패치 #dispatch #dipe #공항패션 (tiktok.com)

Share.