ខណៈដែលកម្ពុជាបានខកខានការប្រកួតកម្មវិធីដ៏ធំលំដាប់ពិភពលោកដែលជាទីពេញនិយមក្នុងស្រទាប់មហាជនដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកឯណោះវិញការប្រកួតកំពុងតែជិតឈានដល់ទីបញ្ចប់និងរកឃើញនរណាជាម្ចាស់ពានរដូវកាលទី២០នេះ។ យោងតាមគេហទំព័រ TVLine បានធ្វើការទស្សន៍ទាយដូចខាងក្រោមនេះ៖

១./ Rachel Mac (កូនក្រុម NicK) ត្រូវបានគេទស្សន៍ទាយថាមានឱកាសឈ្នះត្រឹមតែ២%ប៉ុណ្ណោះ ទោះជាបេក្ខនារី Rachel មិនដែលបានទទួល Wildcard ដើម្បីសង្គ្រោះកៅអីក្នុងកម្មវិធីក្ដី ប៉ុន្តែចំនួនអ្នកគាំទ្រ Coach Blake នៅតែជាកម្លាំងចលករយ៉ាងខ្លាំងក្នុងការជួយឱ្យក្រុមរបស់លោកឈ្នះពាន ខណៈដែល Coach Nick មិនទាន់បង្ហាញចំណុចណាមួយគួរឱ្យចាប់អារម្មណ៍ដែលធ្វើឱ្យអ្នកទស្សនាចង់ Vote ឱ្យក្រុមលោកនៅឡើយទេ។

២./ Jorday Matthew Young (កូនក្រុម Blake) មានឱកាសលើកពាន៥% តាមរយៈការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ Coach របស់គេរួមផ្សំជាមួយនឹងបទពិសោធដែលមិនធ្វើឱ្យភាពភ័យខ្លាចគ្របគ្រងលើគេបាន បេក្ខជនរូបនេះត្រូវបានគេរំពឹងថានឹងអាចឈានដល់ Top3នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញគេត្រូវការសង្គ្រោះទាំងពីរ Blake និង Wildcard។

៣./ Victor Solomon (កូនក្រុម Legend) បេក្ខជនរូបនេះមានឱកាសឈ្នះ ១០ភាគរយបើមើលទៅលើកត្តារួមផ្សំជាច្រើនព្រោះដោយសំឡេងអំណោយទានពីធម្មជាតិ តែនៅមានដៃគូប្រជែងខ្លាំងចំនួនពីរនាក់ទៀតដែលធ្វើឱ្យរូបស្ថិតនៅលេខខាងក្រោម។

៤./ Cam Anthony មានឱកាសឈ្នះរហូតដល់ទៅ៤១ភាគរយ។ យុវជនវ័យ១៩ឆ្នាំដែលមានសំឡេងខ្លាំងការសម្ដែងទាក់ទាញធ្វើឱ្យគេក្លាយជាចំណុចរួមមួយនៃការចាប់អារម្មណ៍សម្រាប់រដូវកាលនេះ ដូច្នេះទើបគេទស្សន៍ទាយថាយុវជនរូបនេះអាចនឹងជាប់លេខ២ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

៥./ Kenzie Wheeler មានឱកាសឈ្នះ៤២ភាគរយ។ គេអាចមិនមែនជាអ្នកប្រកួតដែលគួរឱ្យទុកចិត្តឬជាអ្នកប្រកួតដ៏រឹងមាំដែលផ្នែកបញ្ចេញសមត្ថភាព។ ប៉ុន្តែស្ថិតក្នុងក្រុមរបស់ Kelly យុវជនវ័យ២២ឆ្នាំអ្នកចម្រៀងបែប Cowboy រូបនេះគឺជាបេក្ខជនមួយរូបដែលផ្ដល់នូវការចងចាំមួយសម្រាប់អ្នកទស្សនា។ មួយវិញទៀត គេគឺជាបេក្ខជនតែម្នាក់គត់ដែលច្រៀងចម្រៀងបែប country ក្នុងការប្រកួត ហើយគេអាចធ្វើបានរហូតដល់ Top5 ហេតុផលនេះអាចជាឱកាសមួយសម្រាប់រូបគេឈានឆ្ពោះទៅដណ្ដើមតំណែងម្ចាស់ពានរដូវកាលទី២០នេះបាន៕
