ក្រុមបាល់ទះបុរសកម្ពុជា បានរងបរាជ័យក្រោមថ្វីដៃថៃ ៣សិតទល់២ (២៥-២២,២៥-១៩, ២២-២៥, ១១-១៥) ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម។
ប៉ុន្តែយ៉ាងណាមិញក្រុមបាល់ទះក្នុងសាលរបស់ជម្រើសជាតិកម្ពុជា ក៏បានកក់កៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរចំណាត់ថ្នាក់លេខ២ប្រចាំពូល B បន្ទាប់ពីកម្ពុជា យកឈ្នះហ្វីលីពីន និងបរាជ័យក្រោមថ្វីដៃថៃ។
លទ្ធផលពូល B មាន៖
-១៤ ឧសភា ២០២២ ហ្វីលីពីន ១-៣ កម្ពុជា (២១-២៥, ២៦-២៤, ២៨-៣០, ២៧-២៩)
-១៦ ឧសភា ២០២២ ថៃ ៣-០ ហ្វីលីពីន (២៥-២០,២៩-២៧, ២៥-២២)
-១៨ ឧសភា ២០២២ កម្ពុជា ២-៣ ថៃ (២៥-២២,២៥-១៩, ២២-២៥, ១១-១៥)។
ពូលទាំង២ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នេះមាន៖
ពូល A៖ ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី
ពូល B៖ ហ្វីលីពីន, ថៃ, កម្ពុជា៕