កោះកុង ៖ តាមប្រជាពលរដ្ឋបានលើកឡើងថា នៅត្រង់ចំណុចរង្វង់មូលស្រុកស្រែអំបិល បានក្លាយជាកន្លែង ហ្វូងសត្វគោប្រមូលផ្តុំ សំចត ដេក ទាំងយប់ថ្ងៃ ខណៈដែលម្ចាស់អ្នកចិញ្ចឹមមិនខ្វល់រវល់ចាប់ចងមើលថែ ពោលគឺប្រលែងចោលឲ្យដើររកសុី ដេក សេរីតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃ យប់ មានហ្វូងគោ ផ្តុំគ្នាចំចត ត្រង់ចំណុចរង្វង់មូលស្រុកស្រែអំបិល ខេត្តកោះកុង ពិសេសនៅពេលយប់ ដែលបង្កឲ្យប្រឈមគ្រោះថ្នាក់ គ្មានអនាម័យ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ពលរដ្ឋសំណូមពរដល់អស់លោក លោកស្រីជាម្ចាស់គោ កាលបើចិញ្ចឹមសត្វហើយ មេត្តាធ្វើយ៉ាងណា ចង ឬមានក្រោលឲ្យវា ជៀសវាងប្រលែងឲ្យសត្វគោទាំងនោះដើរ រកសុីដោយសេរី បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ជាងនេះទៅទៀត បង្កប្រឈមគ្រោះថ្នាក់ផ្សេងៗ។ បើពុំនោះទេ សូមឲ្យអាជ្ញាធរ មេត្តាចាត់វិធានការ លើហ្វូងគោទាំងនោះ ដើម្បីសណ្តាប់ធ្នាប់ សុវត្តិភាពសង្គម ៕

អត្ថបទ៖តាតុង សែនជ័យ

Share.