មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃនេះបង្ហាញឈ្មោះអ្នកជំងឺកូវីដ១៩ចំនួន ៧៥នាក់នៅក្នុងក្រុងប៉ោយប៉ែតដែលទទួលការព្យាបាលឲ្យសះជាឡើងវិញ។

ក្នុងចំណោមអ្នកជំងឺទាំង៧៥នាក់នោះមានស្ត្រីចំនួន៣៣នាក់។ក្នុងនោះមាន៖-ជនជាតិខ្មែរ ៤៦នាក់ ជនជាតិ ចិន ចំនួន ២ នាក់ ជនជាតិ ថៃ ៩នាក់ ជនជាតិវៀតណាម ចំនួន០១នាក់ និង ជនជាតិឥណ្ឌូនេស៊ី១៧នាក់។

ទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានគេមើលថា នៅតែចំណុចក្តៅនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩នៅឡើយបើទោះជាមានអ្នកជំងឺបានជាសះស្បើយជាបន្តបន្ទាប់ក្តី៕

Share.