អាមេរិក -តារា​ចម្រៀង​ដ៏​ល្បី​របស់​អាមេរិក​ Taylor Swift បាន​សម្រេច​ជោគជ័យ​កិច្ច​ការងារ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​​អាជីព​សិល្បៈ​និង​ជីវិត​របស់​នាង​ ថ្មីៗ​នេះ​នាង​ទើប​តែ​ទទួល​បាន​ឈ្មោះ​បណ្ឌិត​កិត្តិយស​ពី​សកល​វិទ្យាល័យ​ NYU ផង​ដែរ​។

កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​ តារា​ចម្រៀង​រូប​នេះ​​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​និង​ប្រគល់​សញ្ញាបត្រ​ដ៏ធំ​របស់​សកលវិទ្យាល័យ​ New York នា​កីឡដ្ឋាន​ Yankee ដោយ​ក្នុង​បរិយាកាស​នោះ​ Taylor ទទួល​បាន​បណ្ឌិត​កិត្តិយស​ផ្នែក​វិចិត្រ​សិល្បៈ​។ Taylor គឺជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​រាប់​រយ​នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ NYU ក្នុង​ឆ្នាំ​សិក្សា​២០២០ ២០២១ និង ២០២២.

ថ្វី​ត្បិ​ត​តែ​ម្ចាស់​បទ​ «Lover» មិន​ធ្លាប់​បាន​សិក្សា​នៅ​ NYU ក៏​ពិត​មែន​ប៉ុន្តែ​​ការ​ដែល​សកលវិទ្យា​ផ្ដល់​ងា​ជា​បណ្ឌិត​កិត្តិយស​​ដល់​​នាង​ គឺជា​ការ​ផ្ដល់តាម​រយៈ​ការ​មើល​ឃើញ​ពី​សកម្មភាព​នានា​របស់​នាង​ក្នុង​ការ​ជួយ​ដល់​សង្គម​និង​ការ​សម្រេច​បាន​ជោគជ័យ​ច្រើន​ទៀត​នៅ​ក្នុង​អាជីព​ការងារ​។

នៅ​ក្នុង​ចំណោម​ពាក្យ​ពេចន៍​ដាស់តឿន​និង​លើក​ទឹក​ចិត្ត​ដែល​ Taylor Swift បាន​ថ្លែង​ក្នុង​កម្មវិធី​បញ្ចប់​ការ​សិក្សា​នោះ​ គឺ​នាង​ប្រាប់​ឱ្យ​និស្សិត​ទាំង​អស់​ជឿជាក់​លើ៖ «សភា​វគតិ​ខ្លួន​ឯង​»​ ព្រោះ​ម​នុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ខុស​ ​ក្នុង​នោះ​បូក​ទាំង​នាង​ម្នាក់​ផងដែរ​។​ រឿង​អាក្រក់​អាច​នឹង​កើត​ឡើង​ចំពោះ​យើង តែ​យើង​ក៏​អាច​ក្រោក​ឈរ​ឡើង​វិញ​បាន​ តាម​រយៈ​ការ​រៀន​សូត្រ​ពី​បរាជ័យ​។ យើង​នឹង​កាន់​តែ​ធំធាត់​ហើយ​រឹងមាំ​ព្រោះ​តែ​រឿង​ទាំងអស់​នេះ

ប្រភព៖ thethings

Share.