មហាជន និងតារាសិល្បៈទូទាំងប្រទេស ខ្លោចចិត្ត ស្រក់ទឹកភ្នែកអាណិតចំពោះតារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបាត់បង់លោកអ្នកមានគុណម្ដងទាំងពីរនាក់ត្រឹមមួយប៉ព្រិចភ្នែកបែបនេះ ។

តារាចម្រៀងស្រីរូបនេះ យំសោកបោកខ្លួន ខ្សោះអស់កម្លាំងពីខ្លួនរលីង រហូតបណ្ដាលឱ្យដួលសន្លប់ច្រើនដង ព្រោះនៅពេលនេះមិនអាចទទួលយកបានទេអ្វីដែលកើតឡើង ហើយគឺពិតជាលឿនពេកហើយសម្រាប់នាង។ សភាពរបស់ សុវត្ថិឌី ធារិកា ដូចដើមឈើតូចស្ដើង ឈររងកម្លាំងព្យុះភ្លៀងដែលកំពុងបោកបក់យ៉ាងសន្ធោសន្ធៅអ៊ីចឹង។

នៅពេលដែលបានមើលប្រវត្តិ សុវត្ថិឌី ធារិកា តាំងពីដំបូងនៃកាលចូលប្រឡងកម្មវិធី Cambodian Idaol រដូវកាលទី ១ គេបានឃើញនាងបកស្រាយបទចម្រៀងមួយបទ ដែលពោរពេញដោយមនោសញ្ជេតនាយ៉ាងជ្រៅ ចាក់ដល់ក្រអៅបេះដូងអ្នកទស្សនា នោះគឺបទ «ដើម្បីអ្នកម្ដាយ» ហើយបទនេះ នាងបង្ហាញក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះគ្រួសារនិងម្ដាយខ្លាំងណាស់។

ប្រសិនបានស្ដាប់នឹងទស្សនាឡើងវិញ លោកអ្នកនឹងឃើញរូបភាពរបស់ ម្ដាយ សុវត្ថិឌី ធារិកា អង្គុយញញឹមមកកាន់កូន នៅពេលបកស្រាយបទចម្រៀងនោះ។

លំដាប់តទៅនេះ សូមប្រិយរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

Share.