រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃនេះបានសម្រេចផ្អាកជាបណ្តោះអាសន្នការចេញចូលផ្សារជីភូ​ ស្ថិតក្នុងភូមិគោកល្វៀង​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត​ ខេត្តស្វាយរៀង​។

ការសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធររកឃើញថា មានកម្មករ កម្មការិនីបានឆ្លងកូវីដ១៩បាន ចេញ-ចូលផ្សារនេះជាបន្តបន្ទាប់។

សូមរំលឹកដែរថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានកម្មករ កម្មការិនីនៅក្នុងក្រុងបាវិតនេះជាង១០០នាក់ហើយបានឆ្លងកូវីដ១៩ ខណៈដែលអាជ្ញាធរបានជូនដំណឹងថា មានមនុស្សរាប់រាយនាក់ទៀតបានប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយកម្មករ កម្មការិនី ដែលបានឆ្លងកូវីដ១៩ថ្មីទាំងនោះ៕

Share.