សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឱ្យដឹងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋជាង២នាក់នៅប្រទេសស្វីសថានៅពេលមាតុភូមិនិវត្តន៍មកាន់ព្រះរាជាណាចក្រកម្ពុជាវិញ សម្ដេចនឹងត្រូវក្រុមគ្រូពេទ្យពិនិត្យឈាមមើលកម្រិតអង់ទីគ័រប្រឆាំងមេរោគកូវីដ-១៩ មុនពេលសម្ដេចត្រូវចាក់វ៉ាក់សាំងបន្ថែមឬយ៉ាងណា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថាគ្រូពេទ្យនឹងសម្រេចចាក់វ៉ាក់សាំងបន្ថែម ឬមិនត្រូវចាក់ចាក់ នៅក្រោយការពិនិត្យឈាមនោះ។ សម្ដេចបានអះអាងថាមិនចាំបាច់ពិនិត្យឈាមក៏បានដែរ ប៉ុន្តែក្រុមគ្រូពេទ្យបានតម្រូវ ដោយសារការគិតគូពីសុខភាពរបស់សម្ដេច។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការងារនេះ ខណៈវ៉ាក់សាំងមានគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ៕

Share.