ថៃ​ – Engfa Waraha ម្ចាស់​តំណែង​ Miss Grand Thailand ឆ្នាំ​២០២២ ​នេះ​មាន​ការ​អភិវឌ្ឍ​សម្រស់​ដែល​មើល​ទៅ​កាន់​តែ​សិចស៊ីជាង​មុន​ ហើយ​បើ​ចង់​ដឹង​ថា​តើ​សម្រស់​នាង​ប្រែប្រួល​កម្រិត​ណា​ អាច​ទៅ​តាម​ដាន​មើល​រូបភាព​ពី​អតីត​កាល​រហូត​ដល់​បច្ចុប្បន្ន​នេះ​បាន​។

តាម​រយៈ​សារ​ព័ត៌មាន​ Kapook បាន​សរសេរ​ថា​ Engfa (អ៊ិងហ្វា) អាច​ចាត់​ទុក​ថា​ជា​ស្រីស្អាត​មួយ​រូប​ត្រូវ​បាន​​អ្នក​ផង​កោត​សរសើរ​ព្រោះ​នារី​ម្នាក់​នេះ​​បាន​បង្ហាញ​ឱ្យ​សាធារណជន​បាន​ឃើញ​ថា​ពី​សម្រស់​ដែល​កាន់​តែ​ស្អាត​ប្លែក​ ទស្សនគតិ​ និង​ការ​ឆ្លើយតប​សំនួរ​ព្រម​ទាំង​នឹង​​ការ​ច្រៀង​ចម្រៀង​និង​ការ​រាំ​ រហូត​ឆក់​បាន​ដួង​​ចិត្ត​អ្នក​ទស្សនា​និង​គណៈកម្មាការ​រហូត​ស្រវ៉ា​បាន​តំណែង​ជា​ម្ចាស់​មកុដ​ Miss Grand Thailand 2022 នេះ​។

សម្រាប់​​អតីត​បេក្ខភាព​ប្រកួត​ The Voice Thailand 2018 រូប​នេះ​ បាន​វិវត្តន៍​សមត្ថភាព​ពិសេស​សម្រស់​ដែល​អាច​និយាយ​បាន​ថា​កាន់​តែ​មើល​ទៅ​ទាក់ទាញ​ខ្លាំង​ឡើង​ជា​លំដាប់​មិន​ថា​មុខ​មាត់​និង​រូបរាង​ រហូត​មាន​​មហាជន​ជា​ច្រើន​កើត​ចម្ងល់​ថា​តើ Engfa បាន​កែសម្ផស្ស​ត្រង់​ណា​ខ្លះ​ ផ្លាស់​ប្ដូរ​ពី​មុន​បែបណា​ខ្លះ​?

សម្រាប់​រឿង​នេះ​សាមី​ខ្លួន​ Engfa មិន​បាន​លាក់លៀម​ឡើយ​នាង​បាន​​បង្ហើប​អាថ៌កំបាង​នៃ​សម្រស់​នេះ​តាម​រយៈ​ឆាណែល​យូធូប​​ផ្ទាល់​ខ្លួន​ថា​៖ នាង​បាន​ឆ្លងកាត់​ការ​វះកាត់​កែ​សម្ផស្ស​ពី​កាំបិត​ពេទ្យ​ ដោយ​ចាប់​ផ្ដើម​ឡើង​ពី​ការ​ធ្វើ​ត្របក​ភ្នែក​ពីរ​ជាន់​ ព្រោះ​ត្របក​ភ្នែក​មិន​ស្មើ​គ្នា​ ក្រោយ​ធ្វើ​ហើយ​ជួយ​ឱ្យ​ភ្នែក​មើល​ទៅ​កាន់​តែស្រទន់​ មុខ​កាន់​តែ​គួរ​ឱ្យ​ចង់​គយ​គន់​។ ក្រៅ​ពី​នេះ​នាង​​បាន​ហោះ​ទៅ​ប្រទេស​កូរ៉េ​ ដោយ​ចាប់​ផ្ដើម​ធ្វើ​ច្រមុះ​ឱ្យ​កាន់​តែ​ស្អាត​ជាង​មុន​ បូម​ប៊ឿ​ក​ កំចាត់​ខ្លាញ់​ និង​រឹត​បន្តឹង​ស្បែក​មុខ​ ធ្វើ​ឱ្យ​មុខ​កាន់​តែ​មាន​រាង​ V ជាងមុន​។ ក្រៅ​ពី​នេះ​នាង​បាន​វះ​កែ​ដើម​ទ្រូង​បន្ថែម​ខ្នាត​ 320 C.C ដោយ​សាមី​ខ្លួន​ឱ្យ​ហេតុផល​ថា​ទោះ​ជា​មាន​ដើម​ទ្រូង​ស្រាប់​ក្ដី​ តែ​មិន​សូវតឹង​ណែន​ស្អាត​ ដូច្នេះ​ទើប​ឱ្យ​គ្រូពេទ្យ​ជួយ​កែ​ឱ្យ​ស្អាត​និង​តឹងណែន​ជាង​មុន​។ Engfa ក៏​បញ្ជាក់​ដែរ​ថា​កាល​ដែល​នាង​សម្រេច​ចិត្ត​កែសម្រស់​ព្រោះ​ចង់​ឱ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ទំនុក​ចិត្ត​ និង​មាន​សម្រស់​ស្អាត​បំផុត​ក្នុង​ជាតិ​នេះ​ ហើយ​បើ​ទោះ​ជា​ត្រូវ​គេ​មើល​មក​ថា​ស្អាត​ព្រោះ​កែសម្ផស្ស​ ប៉ុន្តែ​ទឹក​ចិត្ត​នាង​គិត​ថា​នោះ​គឺជា​ភាព​ស្រស់​ស្អាត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។

ទស្សនា​រូប​ភាព​មុន​និង​ក្រោយ​វះ​កាត់​កែសម្ផស្ស​របស់​ Engfa ខាង​ក្រោម​នេះ​៖

Share.