លោក Felix Gretarsson វ័យ ៤៩ឆ្នាំ មានសញ្ជាត្តិអ៉ីស្លង់ ដែលជាជាងអគ្គិសនីម្នាក់បានបាត់បង់ដៃទាំង២ របស់គាត់នៅពេលកំពុងបំពេញការងារក្នុងឆ្នាំ ១៩៩៨។ លោកបានបាត់បងដៃទាំងសងខាង ដោយសារតែលោកត្រូវបានឆក់ដោយចរន្ដអគ្គិសនី រួចធ្លាក់ចុះមកពីទីខ្ពស់។

លោកទទួលបានការវះកាត់ប្ដូរដៃទាំងសងខាងដំបូងបង្អស់របស់ពិភពលោកកាលពី ១៦ខែ មុន ឥឡូវនេះលោកអាចហាត់ប្រាណនៅកន្លែងហាត់ប្រាណ ឱបចៅៗ​ រួមទាំងប្រើប្រាស់ដៃទាំងនោះបានយ៉ាងជិតស្និទ្ធជាងមុន។

Gretarsson ធ្លាប់ត្រូវបានគេបញ្ចុះបញ្ចូលឲ្យទៅវះកាត់ប្ដូរអវយៈវៈនៅមន្ទីរពេទ្យមួយកន្លែងកាលពីឆ្នាំ២០២១ ដោយប្រើរយៈពេល ១៥ម៉ោង ដើម្បីធ្វើការវះកាត់។ លោកបានធ្វើឲ្យគ្រូពេទ្យដែលធ្លាប់វះកាត់ឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

ពេលនេះលោកបានព្យាយាមហ្វឹកហាត់នៅកន្លែងហាត់ប្រាណដើម្បីឲ្យសាច់ដុំមានភាពរីកចម្រើនជាងមុន ជាមួយនឹងដៃថ្មីរបស់លោក៕

ប្រភព៖ CGTN

Share.