តារា​ចម្រៀង​ Rapper លោក​ ជី ដេវីត បាន​ចេញ​មក​សម្ដែង​អារម្មណ៍​ខឹង​ក្ដៅ​ក្រហាយ​លើ​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ចំពោះ​លោក​ ចាដេត ដែល​ជា​តួ​ឯក​ប្រុស​​ក្នុង​បទ​ចម្រៀង​ថ្មី​ (ម្ចាស់​ក្សត្រី​)​ របស់​កញ្ញា​ ទេព បូព្រឹក្ស​។

បទ​ចម្រៀង​ថ្មី​​ម្ចាស់​ក្សត្រី​ (Queen) របស់​កញ្ញា​​ ទេព បូព្រឹក្ស​ បាន​ផុស​នៅ​លើ​ Youtube នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​។ បទ​ចម្រៀង​ចង្វាក់​សប្បាយ​ៗ​ម្ចាស់​ក្សត្រី​នេះ​​ក៏​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​ប្រុស​ស្អាត​ ចាដេត តារា​សម្ដែង​រូប​សង្ហា​ដើរ​ជា​តួឯក​ប្រុស​ផង​ដែរ។

យ៉ាងណា​មិញ​ហ្វេន​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ថែម​ទៀត​នៅពេល​ដែល​តួ​ឯក​ប្រុស​ក្នុង​ជីវិត​ពិត​របស់​កញ្ញា​ ទេព បូព្រឹក្ស​ គឺ​លោក​ ជី ដេវីត​ ស្រាប់​តែ​ចេញ​មក​បញ្ចេញ​កំហឹង​លើ​ហ្វេសប៊ុក​ដោយ​លើក​ឡើង​ថា​៖​«ស្រលាញ់បទហ្នឹងតែស្អប់តួប្រុស»

មតិ​របស់​លោក​ ជី ដេវីត​ នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​ឡើង​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​តួ​ឯក​ប្រុស​ក្នុង​ជីវិត​ពិត​ថា​៖ «ច្រណែនគេមិនមែនជាខ្ញុំ», «តួប្រុសស្អាតសាឡប់ ហេីយខ្ចីញិចទៀត ស្រីស្អាតគូជាមួយប្រុសក្មេង​ចឹង​ហេីយ», «ចុកណាស់បងវីតអើយ», «ស្ដាយអត់មានឈុតថើបអាយដល», «តួប្រុសគេឡើងសង្ហា ហើយក្មេងទៀត ហើយថាស្អប់គេចឹងបង»

មិន​ត្រឹម​តែ​ហ្វេន​នោះ​ទេ​ដែល​ចូល​មក​ឆ្លើយ​តប​និង​លលេង​នឹង​អ្វី​ដែល​ ជី ដេវីត បាន​លើក​ឡើង​ ព្រោះ​សូម្បី​តែ​លោក​ ជា វណ្ណារិទ្ធិ ក៏បាន​ចូលមក​ខមមិន​ដែរ​ថា​៖ «តួប្រុសសម្តែងធម្មជាតិបានល្អ​ មេីលអត់ដឹងថា​ សង្សារតួស្រីកំពុងដឹកទេ»

ការ​ពិត​ទៅ​អ្វី​ដែល​ ជី ដេវីត ​លើក​ឡើង​នេះ​ វា​អាច​គ្រាន់តែ​ជា​ការ​បង្ហោះ​ដើម្បី​ប្រូម៉ូត​ឬធ្វើ​ PR ឱ្យ​បទ​ចម្រៀង​ថ្មី​របស់​កញ្ញា​ ទេព បូព្រឹក្ស​ ដែល​ទើប​នឹង​បង្ហោះ​ចែក​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​កម្សាន្ត​ប៉ុណ្ណោះ​ មិនមែន​​​ខឹង​សម្បារ​បែប​ប្រាកដ​ប្រជា​អ្វី​នោះ​ឡើយ​។

Share.