ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះថា ប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីខ្លាំងបក់លើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ទៅតាមតំបន់មួយចំនួន។

ក្រសួងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រ ដែលអាចមានកម្ពស់ ១-២ម៉ែត្រកន្លះ៕

Share.