តារា​សម្ដែង​កញ្ញា​ ​ម៉ិច ម៉ារីកា​ ​បាន​ឱ្យ​ដឹង​ថា​​ខណៈ​នេះ ​កញ្ញា​បាន​​នឹង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​-​១៩​ នៅ​​ដឺព្រីមៀសែនសុខ​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ដ​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ ​ព្រម​ទាំង​​បាន​រៀបរាប់​ឱ្យ​ដឹង​ពី​មូលហេតុដែល​កញ្ញា​បាន​ឆ្លង​ជំងឺ​នេះ​ផង​ដែរ​​។​

ថ្លែង​ប្រាប់​សារព័ត៌មាន​ត្រយង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ​ខែ​ឧសភា​ ​នេះ​ ​កញ្ញា​បាន​ទៅ​ធ្វើ​តេស្ដ ភ្លាម​ៗ​ក្រោយ​បាន​ដឹង​ថា​ខ្លួន​បាន​ប៉ះពាល់​ជាមួយ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ ​ទោះ​ជា​មិន​មាន​អាការៈ​គួរ​ឱ្យ​សង្ស័យ​ក្ដី​។ មាន​រយៈ​ពេល​ ៣​ថ្ងៃ​ហើយ​ ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ២២​ ជា​ថ្ងៃ​ដំបូង​ ​រហូត​ដល់​ទល់​នឹង​ព្រឹក​នេះ​ ​ដែល​កញ្ញា​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​សំរាក​ព្យាបាល​នៅ​ដឺ​ព្រីមៀ​សែន​សុខ​ ​សុខភាព​កញ្ញា​​នៅ​ជា​ធម្មតា​នៅ​ឡើយ​ទេ​។

ទោះ​ជា​ទាន់​មាន​អាការៈ​ណា​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្ដី​តែ​កញ្ញា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ពី​គ្រូពេទ្យ​ដូច​ជា​អ្នក​ជំងឺ​ផ្សេង​ៗ​ទៀត​ដែរ​ ដូច​ជា​មាន​ផ្ដល់​ជូន​ជា​អាហារ​ និង​ ថ្នាំ​សង្កូវ​ផ្សេង​ៗ​ទៅ​តាម​ពេល​វេលា​ជាប់​ជា​និច្ច​។

រំលឹក​ដល់​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ ឆ្លង​ជំងឺ​កូវីដ​-១៩ គឺ​ដោយ​សារ​តែ​កញ្ញា​បាន​ជិះរថយន្ត​ជាមួយ​នឹង​​ជំងឺ​នេះ​ ​តែ​សាមី​ខ្លួន​គាត់​មិន​បានដឹង​ទេ​ថា​គាត់​មាន​ផ្ទុក​វីរុស​នេះ​រហូត​ទាល់​តែ​ធ្វើ​ទុក្ខ​ទើប​ទៅ​តេស្ដ​សំណាក់​ហើយ​ដឹង​ថា​ខ្លួន​បាន​កើត​ជំងឺ​កូវីដ​-១៩​។ កញ្ញា​ក៏​បាន​បញ្ជាក់​មក​កាន់​​សារព័ត៌មាន​ត្រយង​ដែរ​ថា​ ​ខណៈ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​នេះ​ ​កញ្ញា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវិដ​-១៩​​ លើក​ទីមួយ​​​រួច​រាល់​ហើយ​។​​

តារា​សម្ដែង​ដែល​មាន​ដើម​កំណើត​នៅ​ ខេត្ត​តាកែវ ​រូប​នេះ​​បាន​សំណូមពរ​ក៏​ដូចជា​អំពាវនាវ​ ដល់​មជ្ឈដ្ឋាន​មហាជន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​រក្សា​​អនាម័យ​​ពាក់​ម៉ាស​លាងដៃ​ដោយ​សាប៊ូ​ អាកុល​ ឬ​ ជែល​ ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ កុំ​មាន​ការ​ធ្វេសប្រហែស​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​រួច​ក្តី។​

«សំរាប់​ប្អូន​ផ្ទាល់​​ប្អូន​ចង់​ឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ចូលរួម​ការពារ​អោយ​តឹងរ៉ឹង​បំផុត​ ព្រោះ​វា​ឆ្លង​លឿន​ណាស់​
បើ​យើង​គ្មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នោះ​ ​មួយទៀត​ទោះ​ជា​យើង​ចាក់​ថ្នាំ​លើក​១​​ រឺ​ ​ទី​២​ ក៏​ដោយ​ ​ក៏​មិន​ប្រហែស​ដែរ​សំរាប់​

ប្អូន​ការពារ​ណាស់​​ តែ​នៅ​ធ្លោយ​ ​ប្អូន​មិន​ចង់​អោយ​បងប្អូន​ទាំងអស់​គ្នា​មាន​ការ​សោកស្ដាយ​ដូច​ប្អូន​ទេ​»

Telegram-Troryorng
Share.

Leave A Reply