គេ​ថា​បុប្ផាស្រស់​គឺជា​ទី​ប៉ងប្រាថ្នា​នៃ​កន្លង់​ មិន​ខុស​អ្វី​ពី​ស្រី​ស្អាត ងិន ម៉ារ៉ាឌី ម្ចាស់​តំណែង​កញ្ញា​ឯក​ចក្រវាឡឆ្នាំ​២០២១ ដែល​ជា​នារី​មាន​សម្រស់​ស្រស់​សោភា​ ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ ប្រាកដ​ជា​មាន​បុរស​ជា​ច្រើន​ចង់​បាន​បេះដូង​កញ្ញា​មក​ថ្នាក់ថ្នម​។ ប៉ុន្តែ​បុរស​ៗ​ដែល​ប៉ង​ប្រាថ្នា​សុំ​ស្នេហ៍​ ងិន ម៉ារ៉ាឌី ប្រហែល​ជា​ត្រូវ​ដក​ឌឺម៉ង់​ហើយ​ ព្រោះ​ម្ចាស់​ចិត្ត​របស់​កញ្ញា​ទើប​តែ​ទម្លាយ​រូប​ភាព​ស្និទ្ធស្នាល​អង្គុយ​លើ​ភ្លៅ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

ទំនង​ប្រហែល​ជា​បារម្ភ​ខ្លាច​​មាន​បារម្ភ​ផ្សេង​ដាក់​ឌឺម៉ង់ សុំ​ស្នេហ៍​ម្ចាស់​ចិត្ត​របស់​ខ្លួន​ហើយ​មើល​ទៅ​ ទើប​កាល​ពី​​រាត្រី​ទី​២៥ ខែ​ឧសភា លោក Vannora Tith បាន​បង្ហោះ​រូបភាព​នារី​កំពូល​ស្នេហ៍​ ងិន ម៉ារ៉ាឌី ហៅ ងិន រូហ្សា ​អង្គុយ​លើ​ភ្លៅ​ខ្លួន​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហើយ​ដាក់​ Caption​ ថា «@marady_ngin»

ក្រោយ​លោក​បង្ហោះ​ភ្លាម​ ស្រីស្រស់​ ងិន ម៉ារ៉ាឌី ​បាន​ចូល​ទៅ​ចែក​រំលែក​ផុស​នោះ​បន្ត​ទៀត​ ដែល​ធ្វើ​ឱ្យ​កាល​ពី​យប់​មិញ​នេះ​អ្នក​គាំទ្រ​តារា​ស្រី​រូប​នេះ​ភ្ញាក់​ផ្អើល​ ព្រម​ទាំង​ Comment យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ផង​ដែរ​។ អ្នក​​លេង​បណ្ដាញ​សង្គម និង​ជា​អ្នក​គាំទ្រ​អ្នក​នាង​ បាន​ចែក​រំលែក​ផុស​​លោក​ Vannora Tith ហើយ​សូម្បី​តែ​កញ្ញា​ រឿន ណាត​ ដែល​ជា​អតីត​កញ្ញា​ឯក​ចក្រវាឡ​ឆ្នាំ​២០១៨​ ក៏​អត់​ទ្រាំ​មិន​បាន​ស៊ែរ​ផុស​ខាង​លើ​​និង​​សរសេរ​ Caption ថា​៖ «ចាំមើលដល់វេនខ្ញុំហា ផុសមួយថ្ងៃ10ដងម៉ង» រហូត​សាមី​ខ្លួន​កញ្ញា​ ងិន ម៉ារ៉ាឌី ចូលមក​ខមមិន​​តបខាង​ក្រោម​ផុស​នោះ​​វិញ​ថា​ «សុំ​ទោស​បងស្រី​»។ ការ​ឆ្លើយឆ្លង​គ្នា​នេះ ​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ដែល​ជា​អ្នក​គាំទ្រ​របស់​ស្រីស្រស់​ទាំង​ពីរ​ផ្ទុះ​សំណើច​​​យ៉ាង​ខ្លាំង​។

បើ​មើល​តាម​រយៈ​ Profile ​ម្ចាស់​ស្នេហ៍​របស់​កញ្ញា​ ម៉ារ៉ាឌី ទាំង​ការ​ស្លៀក​ពាក់​ Style តុបតែង​ខ្លួន​​លោក​ទំនង​ជា​រស់​នៅ​បរទេស​មិនមែន​ជា​អ្នក​រស់​នៅ​ស្រុក​ខ្មែរ​នោះ​ឡើយ​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​ ការ​ពិត​យ៉ាង​ណា​នោះ​ទាល់​តែ​ជួប​កញ្ញា ងិន ម៉ារ៉ាឌី ហើយ​សាកសួរ​ទើប​អាច​ដឹង​ច្បាស់​៕

Share.