ភាពយន្ត​ចិន – តារា​សម្ដែង​ចិន Liu Yifei ហៅ​ លីងអ៊ឺ កំពុង​តែ​ធ្វើ​ឱ្យ​មហាជន​ពិសេស​អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​សារ​វត្តមាន​របស់​នាង​ក្នុង​ភាពយន្ត​​បុរាណ​ចិន​ «The Great Spirit» ក្រោយ​បាត់​មុខ​ពី​ការ​សម្ដែង​រឿង​​បុរាណអស់​១៦​ឆ្នាំ​។

នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ក្រុម​ការងារ​ផលិត​ភាពបាន​បង្ហាញ​វីដេអូ​ខ្លី​បង្ហាញ​ឈុត​ឆាក​ដែល​ Liu Yifei កំពុង​រាំ​និង​វាយ​តប់​ជាមួយ​នឹង​បុរស​ ព្រម​ទាំង​ជាមួយ​នឹង​ពាក្យ​ណែនាំ​តួ​អង្គ​របស់​ Christal Liu ថា​ជា​នារី​មាន​ភាព​រឹងមាំ​និង​មោះមុត​៖ «ស្ត្រី​ប្រៀប​ដូច​ជា​បុប្ផា​ ឆ្លង​កាត់​អព្ទ​ដ៏​ក្រាស់​ដ៏​បាន​ក្លាយ​ជា​បុប្ផា​រីក​ស្រស់​ត្រចង់​។

វីដេអូ​ខ្លី​នេះ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ព្រោះ​តែ​ឃើញ​ការ​ណែនាំ​ថា​ Liu Yifei ត្រលប់​មក​សម្ដែង​រឿង​បុរាណ​ក្រោយ​ខកខាន​សម្ដែង​អស់​១៦​ឆ្នាំ​។

មហាជន​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា​ពួក​គេ​រងចាំ​ការ​សម្ដែង​រឿង​បុរាណ​របស់​នាង​ជា​យូរ​មក​ហើយ​ ទីបំផុត​បាន​សម្រេច​ហើយ​ ដោយ​អ្នក​គាំទ្រ​បាន​បន្ថែម​ទៀត​ថា​សមត្ថភាព​សម្ដែង​របស់តារា​ស្រី​រូប​នេះ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខក​បំណង​ឡើយ​។

Share.