យោងតាមការបង្ហោះក្ដៅៗរបស់គណនីអ្នកនាង ដេននី ក្វាន់ បានឱ្យដឹងថាអ្នកនាងត្រូវបានម្ចាស់សណ្ឋាគារឈ្មោះសមុទ្រមាស លួចដាក់បង្កប់កាំមេរ៉ានៅក្នុងបន្ទប់គេង។

អ្នកនាង ដេននី ក្វាន់បានបញ្ជាក់រៀបរាប់នៅក្នុងសំណេររបស់ខ្លួនថា អ្នកនាងបានទៅសំរាកនៅសណ្ឋាគារសមុទ្រមាស (Gold Sea Hotel) នៅក្នុងក្រុងកំពង់សោម ពេលនោះម្ចាស់សណ្ឋាគារនេះបានលួចបង្កប់ កាំមេរ៉ា ក្នុងបន្ទប់អ្នកនាងគេង ដោយអ្នកនាងបានបញ្ជាក់បន្ថែមថា កាំមេរ៉ាត្រូវបានបង្កប់នៅគ្រប់បន្ទប់គេងទាំងអស់មិនមែនតែក្នុងបន្ទប់អ្នកនាងគេងនោះទេ។
អ្នកនាង ដេននី ក្វាន់ បានរៀបរាប់នៅក្នុងនោះដែរថារឿងហេតុនេះមិនមែនទើបតែកើតនោះទេ គឺបានកើតឡើងតាំងពីខែតុលាឆ្នាំ២០២០មកម្ល៉េះ។ អ្នកនាងបានបន្តទៀតថា អ្នកនាងមិនបានធ្វើការ Live ដោយសារចង់រង់ចាំដោះស្រាយល្អណាមួយជាមួយនឹងម្ចាស់សណ្ឋាគារខាងលើ ប៉ុន្តែលទ្ធផល អយុត្តិធម៌សំរាប់រូបអ្នកនាងពេកណាស់។ អ្នកនាង ដេននី ក្វាន់លើកឡើងថាសំណង ១ម៉ឺនដុល្លារដែលម្ចាស់សណ្ឋាគារផ្ដល់ឱ្យមកអ្នកនាងហាក់ដូចជាមើលងាយតម្លៃនិងកិត្តិយសស្ត្រីខ្មែរពេកហើយ រឿងនេះធ្វើឱ្យអ្នកនាងមានអារម្មណ៍ឈឺចាប់និងរងនូវអយុត្តិធម៌។
ចំពោះរឿងរ៉ាវបន្តទៅជាយ៉ាងណាទៀតនោះ ត្រយងនឹងលើកមកផ្សាយជូនប្រិយមិត្តអ្នកអានជាបន្តបន្ទាប់ទៀត។
