កូរ៉េខាង​ត្បូង​- ក្រោយ​ត្រូវ​គេ​ដើរ​បុក​មួយ​ទំហឹង​ហើយ​នោះ​ IU នៅ​តែ​រក្សា​ជំហរ ​​និង​ស្នាម​ញញឹម​ជា​និច្ច​។ នៅ​ក្នុង​ឃ្លីប​វីដេអូ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ Lee Ji Eun (IU) ត្រូវ​បាន​ Influencer ជនជាតិ​បារាំង​ដើរ​បុក​នៅ​លើ​កំរាល​ព្រំ​ក្រហម​នា​កម្មវិធី​ មហោស្រព​ភាពយន្ត​ទីក្រុងកាន ​ឆ្នាំ​២០២២​ (2022 Cannes Film Festival)។

វីដេអូ​នោះ​មាន​ការ​ចាប់​អារម្មណ៍​និង​ត្រូវ​បាន​មហាជន​ចែក​រំលែក​បន្ត​គ្នា​យ៉ាង​គគ្រឹកគគ្រេង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ ការ​ដែល​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ព្រោះ​តែ​ក្រោយ​ពេល​បុក​ IU ហើយ​នោះ​ស្ត្ត្រី​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ Influencer ជនជាតិ​បារាំង​នាង​ Maria Travel បាន​ដើរ​ផុត​ឥត​ងាក​ក្រោយសម្ដែង​ការ​សុំ​ទោស​នោះ​ឡើយ​​ ​គឺ​ធ្វើ​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​។

Maria Travel

ក្រោយ​មក​នៅ​ពេល​ដែល​រឿង​រ៉ាវ​នេះ​ត្រូវ​បាន​ចែក​រំលែក​និង​ផ្សព្វផ្សាយ​ចេញ​ទៅ​ខាង​ក្រោយ​កញ្ញា Maria បាន​ចេញ​មក​សុំទោស​ចំពោះ​ IU និង ក្រុម​អ្នក​គាំទ្រ​ដោយ​លើក​ឡើង​ថា​នាង​មិនមាន​ចេតនា​នោះ​ឡើយ​ ការ​ដើរបុក​នោះ​បង្ក​ឡើង​ដោយ​អចេតនា​ប៉ុណ្ណោះ​។

ប៉ុន្តែ​ការ​សុំ​ទោស​ដែល​មើល​ទៅ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​នេះ​ត្រូវ​បាន​ជនជាតិ​កូរ៉េ​សម្ដែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ហើយ​លើក​ឡើងថា​ ៖ «មើល​ទៅ​ឃើញ​ច្បាស់​ណាស់​ថា​នាង​មាន​ចេតនា​ដើរ​បុក​ IU», «ក្រែង​ជនជាតិ​អ៊ឺរ៉ុប​ធ្វើ​អី​ខុស​ភ្លាម​សុំ​ទោស​ភ្លាម​?», «នាង​មាន​ចេតនា​ដើរ​បុក​នារី​អាស៊ី​ ក្រោយ​មក​ពេល​ឃើញ​ក្រុម​អ្នក​គាំទ្រ​ច្រើន​ទើប​នាង​ដឹង​ខ្លួន​», «បុក​គេ​ហើយ​មិន​ទាំង​ងាក​មើល​ផង​,ធ្វើ​បែប​នេះ​គឺ​បាន​សេចក្ដី​ថារើស​អើង​»

Share.